ពិធីបង្កើតមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវអំពីគំនិតផ្តួចផ្តើមសន្តិសុខសកលនិងចេញផ្សាយ《របាយការណ៍ស្តីពីវឌ្ឍនភាពនៃការអនុវត្តគំនិតផ្តួចផ្តើមសន្តិសុខសកល》បានរៀបចំឡើងនៅក្រុងប៉េកាំងកាលពីថ្ងៃទី ១៨ ខែកក្កដា ។ លោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុនីស្តចិនបានថ្លែងសុន្ទរកថាជាលាយលក្ខណ៍អក្សរ ។
នៅខែមេសា ឆ្នាំ ២០២២ លោក Xi Jinping ប្រធានរដ្ឋចិនបានលើកឡើងយ៉ាងម៉ឺងម៉ាត់អំពីនូវគំនិតផ្តួចផ្តើមសន្តិសុខសកលដោយផ្តោតលើអនាគតនិងជោគវាសនារបស់មនុស្សជាតិ ។ ប្រឈមមុខនឹងបប្រែបម្រួលនៃស្ថានការណ៍ពិភពលោក គំនិតផ្តួចផ្តើមសន្តិសុខសកលបានបង្ហាញពីគុណតម្លៃរបស់ខ្លួនបន្ថែមទៀតក្នុងការដោះស្រាយបញ្ហាសន្តិសុខ និងគាំពារស្ថិរភាពពិភពលោក ។ បច្ចុប្បន្ននេះ មានប្រទេសនិងអង្គការអន្តរជាតិជាង ១០០ បានសម្តែងការគាំទ្រនិងការកោតសរសើរចំពោះគំនិតផ្តួចផ្តើមសន្តិសុខសកល ៕