ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

សកម្មភាពជំរុញការប្រើប្រាស់ខាងទេសចរណ៍និងវប្បធម៌ក្នុងវិស្សមកាលរដូវក្តៅនៅទូទាំងប្រទេសចិនសម្រាប់ឆ្នាំ២០២៤បានចាប់ផ្តើម
2024-07-18 15:09:47cri
Share with:

      ថ្ងៃទី១៧ ខែកក្កដា  សកម្មភាពជំរុញការប្រើប្រាស់ខាងទេសចរណ៍និងវប្បធម៌ក្នុងវិស្សមកាលរដូវក្តៅទូទាំងប្រទេសចិនសម្រាប់ឆ្នាំ២០២៤បានចាប់ផ្តើម។

      តាមផែនការទូទៅ ពីខែកក្កដាដល់ខែសីហា ក្រសួងវប្បធម៌និងទេសចរណ៍ចិននឹងជំរុញឱយតំបន់នានារបស់ចិនឱ្យរៀបចំសកម្មភាពទេសចរណ៍ពិសេសមួយចំនួនតាមលក្ខណៈពិសេសរៀងៗខ្លួន ដែលមានដូចជា ការលេងកីឡាលើទឹក ទិវាល្ខោនហ៊ី ទិវាតន្ត្រី ទិវាសិល្បៈ មហោស្រពគំនូរជីវចល ការប្រគំតន្ត្រី(ខនសឺត)  ពិព័រណ៍ ការប្រកួតកីឡាជាដើម

     សូមបញ្ជាក់ថា ក្នុងអំឡុងពេលវិស្សមកាលរដូវក្តៅឆ្នាំនេះ តំបន់ជាច្រើនក្នុងប្រទេសចិននឹងធ្វើសកម្មភាពជំរុញការប្រើប្រាស់ខាងទេសចរណ៍និងវប្បធម៌ប្រហែល ៣ម៉ឺន ៧ ពាន់លើក ហើយរដ្ឋបាលនិងក្រសួង-ស្ថាប័ននានារបស់ចិននឹងផ្តល់គូប៉ុងជាច្រើន ដូចជាការបញ្ចុះតម្លៃពិសេសទាំងតម្លៃសំបុត្រតំបន់ទេសចរណ៍  កម្មវិធីកម្សាន្ត និងទំនិញប្រើប្រាស់ជាដើម៕



អ្នកបកប្រែ:邓倩
ប្លុកពិសេស