សមយុទ្ធរួមលើសមុទ្ររវាងចិននិងរុស្ស៊ីឆ្នាំ២០២៤បានបិទបញ្ចប់
2024-07-18 14:57:00cri
Share with:
ថ្ងៃទី១៧ ខែកក្កដា សមយុទ្ធរួមលើសមុទ្ររវាងចិននិងរុស្ស៊ីឆ្នាំ២០២៤បានបិទបញ្ចប់។សមយុទ្ធយោធាលើកនេះធ្វើក្រោមប្រធានបទ “រួមគ្នាឆ្លើយតបការគំរាមកំហែងតាមសមុទ្រ” ភាគីទាំង២បានចាត់បញ្ចូននាវាចម្បាំងចំនួន៧គ្រឿងដើម្បីចូលរួមសមយុទ្ធយោធា។
ចាប់ពីឆ្នាំ២០១២មក សមយុទ្ធយោធាលើសមុទ្របានក្លាយទៅជាវេទិកាសំខាន់សម្រាប់កិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងទឹកនៃប្រទេសទាំង២ ដែលបានជំរុញការលើកកម្ពស់សមត្ថភាពប្រតិបត្តិការយោធាចម្រុះតាមសមុទ្រ៕