ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ឥស្សរជនបរទេសកោតសរសើរចំពោះលោក Xi Jinping ដែលបានដឹកនាំប្រទេសចិនឱ្យធ្វើកំណែទម្រង់ឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀតក្នុងយុគសម័យថ្មី
2024-07-18 14:34:09cri
Share with:

កិច្ចប្រជុំពេញអង្គលើកទី ៣ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី ២០ បានបើកធ្វើ ពិភពលោករំពឹងថា ប្រទេសចិននឹងធ្វើកំណែទម្រង់ឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀតនិងជំរុញការធ្វើទំនើបកម្មតាមបែបផែនចិនដែលនឹងនាំមកនូវកាលានុវត្តភាពកាន់តែច្រើនសម្រាប់ការអភិវឌ្ឍរួមរបស់ប្រទេសនានានិងវឌ្ឍនភាពនៃអរិយធម៌របស់មនុស្សជាតិ ក៏ដូចគ្នាផ្តល់នូវការបំផុសគំនិតកាន់តែច្រើនសម្រាប់ការកសាងពិភពលោកប្រកបដោយសន្តិភាព ស្ថិរភាព វិបុលភាព និងកាន់តែល្អបវរ ។

ក្នុងរយៈពេលជាង ១០ ឆ្នាំកន្លងមកនេះ លោក Xi Jinping បានចាត់ចែងការងារកំណែទម្រង់សំខាន់ៗមួយចំនួននិងបានណែនាំឱ្យដាក់ចេញនូវផែនការកំណែទម្រង់ជាង ៣០០០ ដែលគ្របដណ្តប់លើគ្រប់វិស័យ ដូចជា សេដ្ឋកិច្ច នយោបាយ វប្បធម៌ សង្គម អរិយធម៌ អេកូឡូស៊ី ការកសាងបក្ស ការការពារជាតិនិងយោធាជាដើម ។ ឥស្សរជនបរទេសបានយល់ស្របជាទូទៅចំពោះការអធិប្បាយសំខាន់ៗរបស់លោក Xi Jinping ស្តីពីកំណែទម្រង់ និងការបើកទូលាយ ហើយយល់ស្របថា កំណែទម្រង់និងការបើកទូលាយគឺជាដំណើរការដ៏អស្ចារ្យនៃការអភិវឌ្ឍនិងវឌ្ឍនភាពរួមរបស់ប្រទេសចិននិងពិភពលោក ៕

អ្នកបកប្រែ:王幸
ប្លុកពិសេស