ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

សៀវភៅ «សម្រង់ស្នាដៃនិពន្ធរបស់លោក Xi Jinping »វគ្គទីមួយនិងវគ្គទីពីរ និងសៀវភៅ «សម្រង់បទអត្ថាធិប្បាយរបស់លោក Xi Jinping ស្តីពីការធ្វើទំនើបកម្មតាមបែបផែនចិន » ដែលបោះពុម្ពផ្សាយជាអក្សរពុម្ពចិន បានបញ្ចេញជាលើកដំបូងនៅពិព័រណ៍សៀវភៅហុងកុងឆ្នាំ២០២៤
2024-07-18 10:40:11cri
Share with:

      នាពេលថ្មីៗកន្លងទៅនេះ សៀវភៅ «សម្រង់ស្នាដៃនិពន្ធរបស់លោក Xi Jinping »វគ្គទីមួយនិងវគ្គទីពីរ និងសៀវភៅ «សម្រង់បទអត្ថាធិប្បាយរបស់លោក Xi Jinping ស្តីពីការធ្វើទំនើបកម្មតាមបែបផែនចិន » ដែលបោះពុម្ពផ្សាយជាអក្សរពុម្ពចិន បានបញ្ចេញជាលើកដំបូង ។ នៅថ្ងៃទី ១៧ ខែកក្កដា នៅថ្ងៃដំបូងនៃការបើកពិព័រណ៍សៀវភៅហុងកុង មានការរៀបចំធ្វើសន្និសីទបញ្ចេញសៀវភៅនិងពិធីសំណេះសំណាល  ។

      សូមបញ្ជាក់ថាសៀវភៅ «សម្រង់ស្នាដៃនិពន្ធរបស់លោក Xi Jinping » បានកត់ត្រាយ៉ាងរស់រវើកនូវដំណើរការដែលប្រជាជនចិនបើកទំព័រយុគសម័យថ្មីនៃសង្គមនិយមប្រកបដោយលក្ខណៈពិសេសចិន និងទទួលបានជោគជ័យថ្មីៗដ៏មហិមាក្នុងប្រវត្តិសាស្ត្រ ក្រោមការដឹកនាំរបស់មជ្ឈិមបក្សកុម្មុយនីស្តចិនដែលមានលោក Xi Jinping ជាប្រមុខស្នូល ។ សៀវភៅ«សម្រង់បទអត្ថាធិប្បាយរបស់លោក Xi Jinping ស្តីពីការធ្វើទំនើបកម្មតាមបែបផែនចិន »បានឆ្លុះបញ្ចាំងជាប្រព័ន្ធនូវការបកស្រាយយ៉ាងស៊ីជម្រៅរបស់លោក Xi Jinping ស្តីពីការធ្វើទំនើបកម្មតាមបែបផែនចិន ដែលបានបង្ហាញឱ្យឃើញថា បក្សកុម្មុយនីស្តចិនបានដឹកនាំប្រជាជនដើរតាមផ្លូវថ្មីនៃការធ្វើទំនើបកម្មតាមបែបផែនចិន បង្កើតជាទម្រង់ថ្មីនៃអរិយធម៌មនុស្សជាតិរបស់ចិន ក៏ដូចជាបានគ្រោងផែនការថ្មីនៃការធ្វើទំនើបភាវូបនីយកម្ម ៕

អ្នកបកប្រែ:郭翔青
ប្លុកពិសេស