ថ្ងៃទី១៧ ខែកក្កដា ការពិនិត្យពិភាក្សាជាលើកទី៩របស់អង្គការពាណិជ្ជកម្មពិភពលោកចំពោះគោលនយោបាយពាណិជ្ជកម្មចិនបានបើកធ្វើកិច្ចប្រជុំថ្ងៃដំបូងនៅក្រុងហ្សឺណែវ ប្រទេសស្វ៊ីស។
តំណាងជាន់ខ្ពស់នៃសមាជិកអង្គការពាណិជ្ជកម្មពិភពលោកបានវាយតម្លៃខ្ពស់ចំពោះការរួមចំណែកយ៉ាងសកម្មរបស់ប្រទេសចិនក្នុងការជំរុញកំណើនសេដ្ឋកិច្ចសកល និងការគាំពារប្រព័ន្ធពាណិជ្ជកម្មពហុភាគី ព្រមទាំងបានកោតសរសើរចំពោះគោលនយោបាយនិងវិធានការរបស់ប្រទេសចិនក្នុងការធ្វើឱ្យកំណែទម្រង់មានភាពស៊ីជម្រៅនិងធ្វើឱ្យស៊ីជម្រៅថែមទៀតនូវបើកចំហ។សមាជិកជាប្រទេសកំពុងអភិវឌ្ឍន៍បានកោតសរសើខ្ពស់ចំពោះប្រទេសចិនដែលបានគាំទ្រចំពោះពួកគេតាមរយៈប្រតិបត្តិការជាក់ស្តែង ជាពិសេសគាំទ្រសមាជិកជាប្រទេសការអភិវឌ្ឍតិចតួចឱ្យពន្លឿនការអភិវឌ្ឍ និងរួបបញ្ចូលក្នុងប្រព័ន្ធពាណិជ្ជកម្មពហុភាគី៕