ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អ៊ីស្រាអែល អាមេរិកនិងប៉ាឡេស្ទីនជួបសន្ទនាដោយសម្ងាត់អំពីបញ្ហាច្រកព្រំដែន Rafah
2024-07-18 14:57:22cri
Share with:

     ពេលថ្មីៗនេះ តំណាងនៃអ៊ីស្រាអែល អាមេរិកនិងអង្គការអំណាចជនជាតិប៉ាឡេស្ទីនបានជួបសន្ទនាដោយសម្ងាត់ ដើម្បីពិគ្រោះពិភាក្សាអំពីបញ្ហាដូចជាសិទ្ធិគ្រប់គ្រងច្រកព្រំដែន  Rafah  និងការគ្រប់គ្រងតំបន់ហ្កាហ្សាក្រោយសង្គ្រាមជាដើម។

     ប្រភពព័ត៌មានពីអ៊ីស្រាអែលបានឱ្យដឹងថា ពេលសន្ទនា ខាងអ៊ីស្រាអែលប្រឆាំងចំពោះការដែលអង្គការអំណាចជនជាតិប៉ាឡេស្ទីនចូលរួមក្នុងការគ្រប់គ្រងច្រកRafah ដោយយល់ព្រមទទួលយកតែបុគ្គលិកក្រៅផ្លូវការដែលអង្គការអំណាចជនជាតិប៉ាឡេស្ទីនចាត់បញ្ជូនឱ្យចូលរួមការងារពាក់ព័ន្ធ។ ជំហរនៃអ៊ីស្រាអែលបានត្រូវខាងប៉ាឡេស្ទីនបដិសេធ។ ចំណែកខាងអាមេរិកបានសម្គាល់ថាត្រូវគ្រប់គ្រងតំបន់ហ្កាហ្សាក្រោយសង្គ្រាមតាមវិធីដែលលើកឡើងដោយអ៊ីស្រាអែល៕

អ្នកបកប្រែ:邓倩
ប្លុកពិសេស