ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

តំណាងចិន ៖ ការអនុវត្ត"ដំណោះស្រាយរដ្ឋពីរ"គឺជាមធ្យោបាយតែមួយគត់ដែលអាចធ្វើទៅបានដើម្បីដោះស្រាយបញ្ហាមជ្ឈិមបូព៌ា
2024-07-18 10:47:56cri
Share with:

ថ្ងៃទី ១៧ ខែកក្កដា លោក Fu Cong តំណាងចិនប្រចាំជាអចិន្ត្រៃយ៍នៅអង្គការសហប្រជាជាតិបានថ្លែងនៅកិច្ចប្រជុំជជែកដេញដោលបើកចំហស្តីពីបញ្ហាប៉ាឡេស្ទីន-អ៊ីស្រាអែលនៃក្រុមប្រឹក្សាសន្តិសុខថា ការអនុវត្ត"ដំណោះស្រាយរដ្ឋពីរ"គឺជាមធ្យោបាយតែមួយគត់ដែលអាចធ្វើទៅបានដើម្បីដោះស្រាយបញ្ហាមជ្ឈិមបូព៌ា ។

លោក Fu Cong បានថ្លែងថា រយៈពេលជាច្រើនទសវត្សរ៍មកនេះ ស្ថានការណ៍ប៉ាឡេស្ទីននិងអ៊ីស្រាអែលមានភាពរង្គោះរង្គើម្តងហើយម្តងទៀត មូលហេតុជាមូលដ្ឋានគឺថា ដំណោះស្រាយរដ្ឋពីរមិនត្រូវបានអនុវត្ត ហើយសិទ្ធិប្រជាជាតិរបស់ប្រជាជនប៉ាឡេស្ទីនក្នុងការបង្កើតរដ្ឋឯករាជ្យមិនត្រូវបានការពារ ។ ការពិគ្រោះពិភាក្សាអំពីអភិបាលកិច្ចបន្ទាប់ពីសង្គ្រាមនៅតំបន់ហ្កាហ្សាត្រូវតែផ្អែកលើការឈានដល់ដំណោះស្រាយតាមវិធីនយោបាយ ត្រូវតែគោរពឆន្ទៈរបស់ប្រជាជនប៉ាឡេស្ទីននិងផ្តោតសំខាន់ទៅលើកង្វល់ស្របច្បាប់នៃប្រទេសក្នុងតំបន់ ។ ប្រទេសចិនស្នើឱ្យកោះធ្វើសន្និសីទសន្តិភាពអន្តរជាតិដែលមានទ្រង់ទ្រាយកាន់តែធំ កាន់តែមានកិត្យានុភាព និងកាន់តែមានប្រសិទ្ធភាព ដើម្បីដាក់ចេញតារាងពេលវេលានិងផែនការគោលដ៏ជាក់លាក់សម្រាប់ការអនុវត្ត"ដំណោះស្រាយរដ្ឋពីរ"៕ 

អ្នកបកប្រែ:王幸
ប្លុកពិសេស