ឆ្នាំ២០២៤គឺខួប១០ឆ្នាំនៃការដែលលោក Xi Jinping ប្រធានរដ្ឋចិនលើកឡើងជាដំបូងនូវការកសាងសហគមន៍រួមវាសនាចិននិងអាមេរិកឡាទីននិងការ៉ាបៀន។លោក Lin Jian អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងនាថ្ងៃទី១៧ខែកក្កដាថា ក្នុងរយៈពេល១០ឆ្នាំកន្លងទៅ ក្រោមកិច្ចខិតខំប្រឹងប្រែងរួមរបស់ភាគីទាំងពីរ ការកសាងសហគមន៍រួមវាសនារវាងចិននិងអាមេរិកឡាទីននិងការ៉ាបៀនទទួលបានសមិទ្ធផលថ្មីជាបន្តបន្ទាប់ ទំនុកចិត្តខាងនយោបាយត្រូវបានពង្រឹងជាបន្តបន្ទាប់ កិច្ចសហប្រតិបត្តិការជាក់ស្តែងត្រូវបានពង្រីកឥតឈប់ឈរ កិច្ចសម្របសម្រួលក្នុងកិច្ចការអន្តរជាតិមានភាពកាន់តែជិតស្និទ្ធនិងស៊ីសង្វាក់គ្នា។ទំនាក់ទំនងរវាងចិននិងអាមេរិកឡាទីននិងការ៉ាបៀនបានឈានចូលយុគសម័យថ្មីដែលប្រកបដោយសមភាព ឈ្នះ-ឈ្នះ នវានុវត្តន៍ បើកចំហនិងផ្តល់ផលប្រយោជន៍ទូទៅជូនប្រជាជន៕