ថ្ងៃទី១៧ ខែកក្កដា សន្និសីទប្រកាសព័ត៌មានស្តីពីការច្នៃប្រឌិតថ្មីផ្នែកបច្ចេកវិទ្យាសម្រាប់ការផ្សាយបន្តផ្ទាល់ពីការប្រកួតកីឡាអូឡាំពិកក្រុងប៉ារីសរបស់អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានប្រារព្ធធ្វើនៅក្រុងប៉េកាំង។កម្មវិធីច្នៃប្រឌិតថ្មីផ្នែកបច្ចេកវិទ្យាចំនួន១០ដែលអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនស្រាវជ្រាវនិងអភិវឌ្ឍដោយម្ចាស់ការត្រូវបានបញ្ចេញ រួមមាន ការផលិតរលកសញ្ញាសាធារណៈសម្រាប់ទូរទស្សន៍រូបភាពភ្លឺច្បាស់កម្រិត8K/SD ការកែសម្រួលតាមកម្មវិធីAI ការថតនិងផលិតដោយកម្មវិធីដោយមាAIជាជំនួយជាដើម។
អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនជាប្រព័ន្ធសារព័ត៌មានអន្តរជាតិដែលបានឈ្នះការដេញថ្លៃក្នុងគម្រោងច្រើនបំផុតសម្រាប់ការផ្សាយបន្តផ្ទាល់ពីការប្រកួតកីឡាអូឡាំពិកក្រុងប៉ារីស។អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានជំរុញយ៉ាងសកម្មនូវការច្នៃប្រឌិតថ្មីដោយរួមបញ្ចូល “គំនិត+សិល្បៈ+បច្ចេកទេស” ប្រើប្រាស់យ៉ាងពេញលេញនូវបច្ចេកវិទ្យាថ្មី ដូចជា 8K/SD ភាពវៃឆ្លាតសិប្បនិម្មិត 5GនិងCloud ព្រមទាំងប្រើប្រព័ន្ធផលិតកម្មវិធីនិងចាក់ផ្សាយដែលសិក្សាស្រាវជ្រាវដោយម្ចាស់ការនិងបរិក្ខារសំខាន់ៗ ដើម្បីធ្វើការផ្សព្វផ្សាយដោយគ្រប់ជ្រុងជ្រោយពីការប្រកួតកីឡាអូឡាំពិកក្រុងប៉ារីស និងផ្តល់ជូនទស្សនិកជនទូទាំងពិភពលោកនូវចំណីអារម្មណ៍ដ៏ពិសេស៕