ថ្ងៃទី១៦ ខែកក្កដា អ្នកកាសែតទទួលបានព័ត៌មានពីក្រុមហ៊ុនផ្លូវដែកជាតិចិនឱ្យដឹងថា តាំងពីចាប់ផ្តើមការដឹកជញ្ជូនក្នុងអំឡុងពេលវិស្សមកាលរដូវក្តៅឆ្នាំ២០២៤មក ពីថ្ងៃទី១ដល់ថ្ងៃទី១៥ ខែកក្កដា ផ្លូវដែកទូទាំងប្រទេសចិនបានដឹកអ្នកដំណើរសរុប ២១១ លាននាក់ ដែលបានកើនឡើង ៦,៥% បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២៣ គិតជាមធ្យមក្នុងមួយថ្ងៃដឹកអ្នកដំណើរចំនួន ១៤ លាននាក់។
អ្នកទទួលខុសត្រូវពាក់ព័ន្ធបានឱ្យដឹងថា វិស្សមកាលរដូវក្តៅឆ្នាំនេះ តម្រូវការខាងការធ្វើដំណើររបស់សិស្សានុសិស្ស អ្នកទេសចរ អ្នកទៅសួរសុខទុក្ខញាតិសន្តានសុទ្ធតែកើនឡើងច្រើន លំហូរអ្នកដំណើរតាមផ្លូវដែកមានច្រើនកុះករ ។ ស្ថាប័នផ្លូវដែកបានយកចិត្តទុកដាក់លើការសម្របសម្រួលសេវាដឹកជញ្ជូនអ្នកដំណើរនិងទំនិញ និងការបង្ការទឹកជំនន់ ហើយបានគ្រោងផែនការស្តីពីការងារដឹកអ្នកដំណើរក្នុងវិស្សមកាលរដូវក្តៅ ដែលបង្កើនសមត្ថភាពដឹកជញ្ជូន អនុវត្តវិធានការដែលផ្តល់ភាពងាយស្រួលនិងផលប្រយោជន៍ចំពោះប្រជាជន ខិតខំដើម្បីធានាឱ្យអ្នកដំណើរធ្វើដំណើរប្រកបដោយសុវត្ថិភាព មានសណ្តាប់ធ្នាប់ ក៏ដូចជាជំរុញឱ្យសេដ្ឋកិច្ចដំណើរការដោយរលូន៕