ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

តំណាងចិនអំពាវនាវឱ្យស្តារទំនាក់ទំនងភាពជាដៃគូអភិវឌ្ឍន៍សកលឡើងវិញ
2024-07-17 16:12:43cri
Share with:

នៅថ្ងៃទី ១៥ ខែកក្កដា លោក Fu Cong តំណាងចិនប្រចាំជាអចិន្ត្រៃយ៍នៅអង្គការសហប្រជាជាតិបានតំណាងឱ្យសមាជិកចំនួន ៨២ នៃក្រុមមិត្តភក្កិនៃគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកលថ្លែងសុន្ទរកថារួមនៅក្នុងកិច្ចប្រជុំជជែកជាទូទៅនៃវេទិកានយោបាយជាន់ខ្ពស់ស្តីពីការអភិវឌ្ឍន៍ប្រកបដោយចីរភាពនៃអង្គការសហប្រជាជាតិ អំពាវនាវឱ្យសហគមន៍អន្តរជាតិប្រកាន់ខ្ជាប់នូវការអភិវឌ្ឍជាអាទិភាពនិងស្តារនូវទំនាក់ទំនងភាពជាដៃគូអភិវឌ្ឍន៍សកលឡើងវិញ ។ 

លោក Fu Cong បានថ្លែងថា សហគមន៍អន្តរជាតិគួរតែអនុវត្តពហុភាគីនិយម ពង្រឹងសាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការ និងធ្វើសកម្មភាពរួមគ្នា ដើម្បីជំរុញរបៀបវារៈនៃការអភិវឌ្ឍប្រកបដោយចីរភាពឆ្នាំ ២០៣០ ឱ្យវិលទៅរកគន្លងត្រឹមត្រូវវិញ ។ សហគមន៍អន្តរជាតិគួរតម្កល់ការអភិវឌ្ឍក្នុងឋានៈជាស្នូលនៃកិច្ចសហប្រតិបត្តិការអន្តរជាតិនិងខិតខំប្រឹងប្រែងអនុវត្តរបៀបវារៈឆ្នាំ២០៣០ ។ ប្រទេសរីកលូតលាស់គួរផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុ បច្ចេកទេសនិងការកសាងសមត្ថភាពដល់ប្រទេសកំពុងអភិវឌ្ឍន៍ ហើយបំពេញនូវការសន្យាស្តីពីការផ្តល់ជំនួយសម្រាប់ការអភិវឌ្ឍផ្លូវការ ។សហគមន៍អន្តរជាតិត្រូវគាំទ្រតួនាទីជាស្នូលរបស់អង្គការសហប្រជាជាតិក្នុងការសម្រលសម្រួលកិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍអន្តរជាតិ ពង្រឹងការតភ្ជាប់នៃយុទ្ធសាស្ត្រអភិវឌ្ឍន៍ប្រទេសនានានិងជំរុញការបង្កើតនិម្មាបនកម្មអភិវឌ្ឍន៍ជាសកលដែលមានតុល្យភាពនិងផ្តល់ផលប្រយោជន៍ជាទូទៅ បើកទូលាយ និងបរិយាបន្ន កិច្ចសហប្រតិបត្តិការ-ឈ្នះឈ្នះនិងវិបុលភាពរួម ៕

អ្នកបកប្រែ:王幸
ប្លុកពិសេស