ថ្ងៃទី១៧ ខែកក្កដា ធនាគារអភិវឌ្ឍន៍អាស៊ីបានចេញផ្សាយរបាយការណ៍បន្ថែមនៃ«របាយការណ៍រំពឹងការអភិវឌ្ឍអាស៊ីឆ្នាំ២០២៤» ដោយបានដំឡើងការព្យាករណ៍ចំពោះកំណើនសេដ្ឋកិច្ចនៃអង្គភាពសេដ្ឋកិច្ចកំពុងអភិវឌ្ឍន៍ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វីកពី៤.៩%ឱ្យឡើងដល់៥.០%។
របាយការណ៍បានបង្ហាញថា ដោយសារតម្រូវការក្នុងស្រុកនិងកំណើននៃការនាំចេញមានភាពល្អប្រសើរបានជា កំណើននៃអង្គភាពសេដ្ឋកិច្ចក្នុងតំបន់អាស៊ីប៉ាស៊ីហ្វីកត្រូវបានពន្លឿនយ៉ាងលេចធ្លោក្នុងត្រីមាសទី១ឆ្នាំ២០២៤។
របាយការណ៍បានព្យាករណ៍ថា សេដ្ឋកិច្ចក្នុងតំបន់អាស៊ីបូព៌ានិងតំបន់អាស៊ីអាគ្នេយ៍សុទ្ធតែនឹងកើនឡើង៤.៦% បណ្តាប្រទេសកោះប៉ាស៊ីហ្វីកនឹងកើនឡើង៣.៣% តំបន់អាស៊ីខាងត្បូងនឹងកើនឡើង៦.៣% អាស៊ីកណ្តាលនិងតំបន់មួយចំនួននៃកូកាស៊ីសនឹងកើនឡើង៤.៥%៕