ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

សភាពាណិជ្ជកម្មចិននៃការនាំចេញនាំចូលផលិតផលគ្រឿងយន្តនិងអេឡិចត្រូនិក៖ដាស់តឿនភាគីអាមេរិកឱ្យគិតគូរឱ្យបានត្រឹមត្រូវចំពោះក្រឹត្យក្រមអភិវឌ្ឍន៍នៃ ឧស្សាហកម្មរថយន្ត​និងកែតម្រូវភ្លាមៗនូវគោលនយោបាយឧបត្ថម្ភកធនមាន លក្ខណៈរើសអើង
2024-07-17 11:24:58cri
Share with:

ថ្ងៃទី១៦ខែកក្កដាឆ្នាំ២០២៤ សភាពាណិជ្ជកម្មចិននៃការនាំចេញនាំចូលផលិតផលគ្រឿងយន្តនិងអេឡិចត្រូនិកបានតាងនាមឱ្យឧស្សាហកម្មរថយន្តចិនសម្តែងការមិនពេញចិត្តយ៉ាងខ្លាំងក្លានិងប្រឆាំងយ៉ាងដាច់ខាតចំពោះវិធានការពាក់ព័ន្ធនៃ«ច្បាប់កាត់បន្ថយអតិផរណា»របស់អាមេរិកដោយបានលើកឡើងថា គាំពារយ៉ាងម៉ឺងម៉ាត់ដល់សិទ្ធិនិងផលប្រយោជន៍ដ៏ត្រឹមត្រូវស្តីពីការអភិវឌ្ឍនៃឧស្សាហកម្មរថយន្តដើរដោយថាមពលស្អាតរបស់ប្រទេសចិន ហើយដាស់តឿនឱ្យភាគីអាមេរិកបំពេញកាតព្វកិច្ចកំណត់នៃអង្គការពាណិជ្ជកម្មពិភពលោកឱ្យបានម៉ឺងម៉ាត់គិតគូរឱ្យបានត្រឹមត្រូវចំពោះក្រឹត្យក្រុមអភិវឌ្ឍន៍នៃឧស្សាហកម្មរថយន្តកែតម្រូវភ្លាមៗនូវគោលនយោបាយឧបត្ថម្ភកធនដែលមានលក្ខណៈរើសអើងបញ្ឈប់ទង្វើឯកតោភាគីនិងអនុត្តរភាពខាងពាណិជ្ជកម្ម។


សូមជម្រាបថា កាលពីថ្ងៃទី១៦ខែសីហាឆ្នាំ២០២២ «ច្បាប់កាត់បន្ថយអតិផរណា»បានត្រូវអនុម័តឱ្យក្លាយទៅជាច្បាប់របស់អាមេរិក។ថ្ងៃទី២៦ខែមីនាឆ្នាំនេះ ដើម្បីគាំពារដល់សិទ្ធិនិងផលប្រយោជន៍អភិវឌ្ឍន៍នៃឧស្សាហកម្មរថយន្តដើរដោយថាមពលស្អាតរបស់ប្រទេសចិន ភាគីចិនបានដាក់ពាក្យបណ្តឹងទៅយន្តការដំណោះស្រាយជម្លោះនៃអង្គការពាណិជ្ជកម្មពិភពលោកស្តីពីវិធានការពាក់ព័ន្ធនៃ«ច្បាប់កាត់បន្ថយអតិផរណា»របស់អាមេរិក ដូចជាឧបត្ថម្ភកធនរថយន្តដើរដោយថាមពលស្អាតជាដើម។ដោយសារតែអាមេរិកមិនបានឆ្លងតាមរយៈការចរចាជាមួយចិន ដើម្បីទទួលបានដំណោះស្រាយ ដូច្នេះ នាថ្ងៃទី១៥ខែកក្កដា ភាគីចិនបានស្នើដល់អង្គការពាណិជ្ជកម្មពិភពលោកឱ្យបង្កើតក្រុមអ្នកជំនាញ។ថ្ងៃទី១៦ខែកក្កដាកន្លងទៅ សភាពាណិជ្ជកម្មចិននៃការនាំចេញនាំចូលផលិតផលគ្រឿងយន្តនិងអេឡិកត្រូនិកបានតំណាងឱ្យឧស្សាហកម្មរថយន្តចិនបង្ហាញពីគោលជំហរដ៏រឹងមាំ៕

អ្នកបកប្រែ:张艳萍
ប្លុកពិសេស