ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រទេសចិនដាស់តឿនអង្គការណាតូនិងប្រទេសមួយចំនួនឱ្យពិចារណាពីកំហុសរបស់ខ្លួនឡើងវិញ
2024-07-17 15:41:36cri
Share with:

      ថ្ងៃទី ១៦ ខែកក្កដា តាមម៉ោងក្នុងតំបន់ លោក Fu Cong តំណាងចិនប្រចាំជាអចិន្ត្រៃយ៍នៅអង្គការសហប្រជាជាតិបានថ្លែងក្នុងកិច្ចប្រជុំជជែកដេញដោលជាសាធារណៈរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិស្តីពីសណ្តាប់ធ្នាប់អន្តរជាតិនិងកិច្ចសហប្រតិបត្តិការពហុភាគី ថា បច្ចុប្បន្ននេះ ការធ្វើនយោបាយអន្តរជាតិជាក្រុម សេដ្ឋកិច្ចសកលផ្ទុយពីសកលភាវូបនីយកម្ម និងអភិបាលកិច្ចសកលមានភាពបែកខ្ញែកគ្នាកាន់តែធ្ងន់ធ្ងរ  មនុស្សជាតិបាននិងកំពុងប្រឈមមុខនឹងជម្រើសជាប្រវត្តិសាស្ត្រជាថ្មីម្តងទៀត ។

      ប្រទេសចិនបានលើកឡើងថា ក្នុងបរិបទដែលវិបត្តិអ៊ុយក្រែននិងការប៉ះទង្គិចរវាងប៉ាឡេស្ទីននិងអ៊ីស្រាអែលបានបន្តកើតឡើង បណ្តាភាគីនានាបានផ្តោតសំខាន់ខ្ពស់ទៅលើសន្តិសុខរួមលើផ្ទៃអន្តរជាតិ ។ក្នុងនាមជាក្រុមយោធាក្នុងតំបន់ដែលបន្សល់ទុកពីសង្គ្រាមត្រជាក់ អង្គការណាតូបានស្វែងរកការពង្រីកក្របខណ្ឌអំណោចរបស់ខ្លួន និងបង្ករឿងនៅគ្រប់ទីកន្លែង ដើម្បីបង្កជាការបដិបក្ខជាក្រុម រហូតដល់បានទម្លាក់កំហុសទៅឱ្យប្រទេសក្រៅតំបន់ក្នុងបញ្ហាអ៊ុយក្រែនទៅទៀត  ប្រការនេះបានផ្ទុយនឹងកិច្ចខិតខំប្រឹងប្រែងរបស់សហគមន៍អន្តរជាតិដែលចង់និយាយសម្រុះសម្រួលនិងជំរុញការចរចា ។ ប្រទេសចិនដាស់តឿនអង្គការណាតូនិងប្រទេសមួយចំនួនគួរតែពិចារណាពីកំហុសរបស់ខ្លួនឡើងវិញ ឈប់ធ្វើជាអ្នកបង្ករឿងដែលធ្វើតែសកម្មភាពប៉ះពាល់ដល់ផលប្រយោជន៍របស់អ្នកដទៃដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន ក៏ដូចជាបំផ្លាញដល់សន្តិសុខរួម ៕

អ្នកបកប្រែ:郭翔青
ប្លុកពិសេស