ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ស្វែងយល់ពីវិធីសាស្រ្តកំណែទម្រង់និងបើកទូលាយរបស់ចិនក្នុងយុគសម័យថ្មី៖ ប្រជាជនគឺជាគ្រឹះនៃប្រទេសជាតិគ្រឹះមានភាពរឹងមាំទើបប្រទេសជាតិ មានសុខសាន្ត
2024-07-17 17:06:28cri
Share with:



ប៉ុន្មានថ្ងៃចុងក្រោយនៃឆ្នាំ២០១២ នៅតំបន់ភាគខាងជើងប្រទេសចិនដែលមានសីតុណ្ហភាពក្រោមសូន្យជាង១០អង្សាសេមានធាតុអាកាសរងាខ្លាំង លោក Xi Jinping ប្រធានរដ្ឋដើរកាត់ព្រិលខ្លាំងទៅដល់ស្រុកFuping ដែលជាស្រុកតូចមួយក្នុងខេត្ត Hebeiប្រទេសចិន ដើម្បីចូលទៅក្នុងផ្ទះរបស់កសិករក្នុងភូមិក្រីក្រនេះនិងសំណេះសំណាលយ៉ាងស៊ីជម្រៅជាមួយពួកគេ។ លោកបានធ្វើដំណើរទៅមកជាង៧០០គីឡូម៉ែត្រ ហើយបានទៅសួរសុក្ខទុកអ្នកភូមិនៅភូមិដ៏ក្រីក្រចំនួនពីរ។


ក្នុងនាមជាមេដឹកនាំកំពូលរបស់ប្រទេសចិន លោក Xi Jinping តែងតែធ្វើដំណើរពីរដ្ឋធានីប៉េកាំងទៅកាន់មូលដ្ឋាននានា ដើម្បីស្វែងយល់ពីស្ថានភាពទូទៅ និងវិភាគពីករណីគំរូ ដើម្បីក្តាប់បានបញ្ហាគន្លឹះនៃការធានាដល់ជីវភាពរស់នៅរបស់ប្រជាជនហើយយកឈ្នះលើបញ្ហាដ៏ពិបាកជាងគេក្នុងដំណើរកំណែការទម្រង់និងអភិវឌ្ឍន៍


បន្ទាប់ពីលោក Xi Jinping ត្រូវបានជ្រើសតាំងជាមេដឹកនាំកំពូលចិន លោកបានចំណាយពេលឆ្នាំដើម្បីដឹកនាំប្រទេសចិនទាំងមូល អនុវត្តគម្រោងស្តីពីជីវភាពរស់នៅរបស់ប្រជាជនដែលទួលបានការចាប់អារម្មណ៍ពីទូទាំងពិភពលោក គឺការកាត់បន្ថយភាពក្រីក្រពី "ការជួយឧបត្ថម្ភ" ទៅជា "ការអភិវឌ្ឍដោយខ្លួនឯង"ដែលបានធ្វើឱ្យប្រជាជនចិនក្រីក្រនៅតាមជនបទជិត១០០លាននាកចេញផុតពីភាពក្រីក្រដែលបានបង្កើតជាអព្ភូតហេតុដ៏អស្ចារ្យមួយនៅក្នុងប្រវត្តិសាស្រ្តនៃសេដ្ឋកិច្ចពិភពលោក ហើយក៏បានបំពេញការសន្យារបស់បក្សកុម្មុយនីស្តចិនក្នុងការដឹកនាំប្រជាជនឱ្យចេញផុតពីភាពក្រីក្រ និងកសាងសង្គមដែលប្រជាជនមានជីវភាពល្អបង្អួរ


ជីវភាពរស់នៅរបស់ប្រជាជនគ្មានបញ្ហាតូចតាចទេ។ លោក Xi Jinping បានថ្លែងថា "ប្រជាជនគឺជាគ្រឹះនៃប្រទេសជាតិ គ្រឹះមានភាពរឹងមាំទើបប្រទេសជាតិមានសុខសាន្ត។ជីវភាពរស់នៅរបស់ប្រជាជនគឺជាមូលដ្ឋានគ្រឹះនៃសុភមង្គលរបស់ប្រជាជន និងជាមូលដ្ឋានគ្រឹះនៃភាពសុខដុមក្នុងសង្គម"។


ពី "បដិវត្តន៍បង្គន់អនាម័យ" តាមជនបទ ដល់ការបែកចែកសំរាមតាមប្រភេទនៅក្នុងទីក្រុង... ក្នុងរយៈពេលជាង១០ឆ្នាំ ផែនការកំណែទម្រង់ជាង២ពាន់គម្រោងពាក់ព័ន្ធនឹងការស្លៀកពាក់ហូបចុកស្នាក់នៅនិងធ្វើដំណើរនិងគ្របដណ្តប់លើវិស័យផ្សេងៗដូចជា នយោបាយ សេដ្ឋកិច្ច វប្បធម៌ សង្គម និងបរិស្ថានអេកូឡូស៊ីជាដើម អ្វីទាំងអស់នេះគឺបំណងដើមដែលតម្កល់ប្រជាជនជាស្នូល


បន្ទាប់ពីចូលដល់យុគសម័យថ្មីភាពប្រទាំងគ្នាដ៏សំខាន់នៅក្នុងសង្គមចិនបានផ្លាស់ប្តូរពីភាពប្រទាំងគ្នារវាងតម្រូវការខាងសម្ភារៈ និងវប្បធម៌របស់ប្រជាជនចិន និងផលិតកម្មសង្គមអន់ថយ ទៅជាភាពប្រទាំងគ្នារវាងតម្រូវការដែលកើនឡើងជាបន្តបន្ទាប់របស់ប្រជាជនចំពោះីវភាពរស់នៅល្អប្រសើរជាងមុន និងការអភិវឌ្ឍមិមានតុល្យ ភាពនិងមិនគ្រប់គ្រាន់។មួយផ្នែក តម្រូវការរបស់ប្រជាជនចំពោះជីវភាពរស់នៅកាន់តែប្រសើរឡើងក្នុងយុគសម័យថ្មីគឺកាន់តែទូលំទូលាយ និងកាន់តែមានការទាមទារខ្ពស់ពោលគឺទាមទារមិនត្រឹមតែជីវភាពរស់នៅខាងសម្ភារៈនិងវប្បធម៌ដែលមានកម្រិតខ្ពស់ប៉ុណ្ណោះទេ ថែមទាំងមានការទាមទារក្នុងការកែលម្អជាបន្តបន្ទាប់នូវលទ្ធិប្រជាធិបតេយ្យ នីតិរដ្ឋ យុត្តិធម៌ សច្ចធម៌សុវត្ថិភាព និងបរិស្ថានជាដើម។ចំពោះបញ្ហានេះ លោក Xi Jinping បានដឹកនាំបក្សកុម្មុយនស្តចិនសួរពីតម្រូវការនិងវិធីសាស្ត្ររបស់ប្រជាជន។


ឧទាហរណ៍ ដើម្បីព្រាងសំណើស្តីពី"ផែនការឆ្នាំទី១៤" ចាប់ពីខែកក្កដាដល់ខែកញ្ញា ឆ្នាំ២០២០លោក Xi Jinping បានជួបសំណេះសំណាលជាមួយលេខាធិការបក្សក្នុងភូមិ គ្រូបង្រៀននៅជនបទ កម្មាភិបាលទទួលបន្ទុកការងារកាត់បន្ថយភាពក្រីក្រ កម្មករចំណាកស្រុក អ្នកដាំស្បៀង អ្នកបើកបរឡានដឹកទំនិញ អ្នកដឹកទំនិញរហ័ស ម្ចាស់ភោជនីយដ្ឋាន បុគ្គលិកផ្នែកច្បាប់។ល។ និងបានរៀបចំការសំណេះសំណាលជាមួយតំណាងមូលដ្ឋានចំនួន៧លើក


លោក Xi Jinping បានសង្កត់ធ្ងន់ថា"គោលបំណងជាមូលដ្ឋាននៃកំណែទម្រង់ឱ្យស៊ីជម្រៅដោយគ្រប់ជ្រោងជ្រុយរបស់បក្ស គឺដើម្បីជំរុញសច្ចធម៌និងយុត្តិធម៌ក្នុងសង្គម ដើម្បីធ្វើឱ្យប្រសិទ្ធផលនៃកំណែទម្រង់និងការអភិវឌ្ឍអាចផ្តល់ផលប្រយោជន៍កាន់តែច្រើនដល់ប្រជាជនទាំងអស់" ហើយនេះក៏ជាចំណុចចាប់ផ្តើមនិងកម្លាំងជំរុញសម្រាប់ការកែទម្រង់ឱ្យបានយ៉ាងស៊ីជម្រៅដោយគ្រប់ជ្រុងជ្រោយក្នុងដំណើរថ្មីផងដែរ៕ 















អ្នកបកប្រែ:张艳萍
ប្លុកពិសេស