ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកXi Jinping៖ កំណែទម្រង់និងបើកចំហគឺមានតែកំពុងដំណើរការតែគ្មានពេល បញ្ចប់ទេ
2024-07-17 17:38:00cri
Share with:

កិច្ចប្រជុំពេញអង្គលើកទី៣នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនស្តចិនអាណត្តិទី២០ បានបើកធ្វើនៅទីក្រុងប៉េកាំង នាព្រឹកថ្ងៃទី១៥ខែកក្កដាកន្លងទៅ។ លោក Xi Jinpingអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនស្តចិនបានតាងនាមឱ្យការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនថ្លែងរបាយការណ៍ការងារជូនអង្គប្រជុំហើយបានអធិប្បាយជូនអង្គប្រជុំអំពី “សេចក្តីសម្រេចចិត្តរបស់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនស្តចិនស្តីពីការធ្វើឱ្យស៊ីជម្រៅថែមទៀតនូវកំណែទម្រង់ស៊ីជម្រៅដោយគ្រប់ជ្រុងជ្រោយនិងការជំរុញការធ្វើទំនើបកម្មតាមបែបផែនចិន (សេចក្តីព្រាងសម្រាប់ពិភាក្សា)”។


ទាក់ទងនឹងកំណែទម្រង់និងការបើកចំហ លោក Xi Jinping ធ្លាប់បានមានប្រសាសន៍ថា “កំណែទម្រង់និងការបើកចំហគឺមានតែកំពុងដំណើរការតែគ្មានពេលបញ្ចប់ទេ”។  

កំណែទម្រង់មានន័យថា ដើរស្របតាមសម័យកាល និងដោះស្រាយឥតឈប់ឈរនូវបញ្ហាដែលលេចចេញក្នុងដំណើរអភិវឌ្ឍន៍។ កំណែទម្រង់ និងការបើកចំហនឹងមិនអាចសម្រេចបានក្នុងពេលតែមួយភ្លែតឬដោះស្រាយបញ្ហាទាំងអស់ជារៀងរហូតនោះដូច្នេះមិនអាចបញ្ឈប់ដំណើរអភិវឌ្ឍទៅមុខក៏មិនធ្វើការប្រែប្រួលនោះទេ។មានតែធ្វើឱ្យស៊ីជម្រៅថែមទៀតនូវការកែទម្រង់ដោយគ្រប់ជ្រុងជ្រោយនិងការជំរុញការអភិវឌ្ឍតាមរយៈការកែទម្រង់ប៉ុណ្ណោះ ទើបអាចក្តាប់បានជីពចរនៃចរន្តយុគសម័យ និងត្រួសត្រាយអនាគតដ៏ធំទូលាយសម្រាប់ការធ្វើទំនើបកម្មតាមបែបផែនចិន។


ពាក្យថាកំណែទម្រង់និងបើកចំហគឺមានតែកំពុងដំណើរការតែគ្មានពេលបញ្ចប់គឺជាការបូកសរុបយ៉ាងជ្រាលជ្រៅនៃបទពិសោធប្រវត្តិសាស្ត្រ។ បើគ្មានការធ្វើឱ្យស៊ីជម្រៅនូវកំណែទម្រង់ដោយគ្រប់ជ្រុងជ្រោយក្នុងយុគសម័យថ្មីទេ នោះនឹងគ្មានសមិទ្ធផលធំៗក្នុងយុគសម័យថ្មីឡើយ។ យើងត្រូវតែផ្តោតសំខាន់លើការអភិវឌ្ឍជាអាទិភាព មិនត្រូវរងការរារាំងពីរបាំងនៃផលប្រយោជន៍ មិនត្រូវភាន់ច្រឡំដោយសាររងការរំខាន់ពីគំនិតធ្វើឱ្យស៊ីជម្រៅនូវកំណែទម្រង់និងបើកចំហដោយគ្រប់ជ្រុងជ្រោយទើបអាចបំពេញកម្លាំងចលករយ៉ាងខ្លាំងក្លាជាបន្តបន្ទាប់សម្រាប់ការធ្វើទំនើបកម្មតាមបែបផែនចិន។  

 

ពាក្យថាកំណែទម្រង់និងបើកចំហមានតែកំពុងដំណើរការតែគ្មានពេលបញ្ចប់គឺជាការយល់ច្បាស់អំពីបញ្ហានៃសម័យកាល។ សមាជិកបក្សកុម្មុយនស្តចិនទាំងឡាយបានជឿជាក់យ៉ាងមុតមាំលើការស្តារភាពរុងរឿងដ៏អស្ចារ្យនៃប្រជាជាតិចិឡើងវិញ ហើយមានមនសិការជាប្រវត្តិសាស្ត្រស្តីពី "កំណែទម្រង់មិនឈប់ឈរ និងបើកចំហមិនឈប់ឈរ"។  ពេលវេលាតែងតែដាក់ចេញបញ្ហាថ្មីៗ និងបញ្ហាប្រឈមថ្មីៗនៅចំពោះមុខយើង មានតែការកែទម្រង់ឱ្យកាន់តែស៊ីជម្រៅដោយគ្រប់ជ្រុងជ្រោយបន្ថែមទៀត ទើបអាចដោះស្រាយប្រកបដោយប្រសិទ្ធភាពចំពោះហានិភ័យ និងបញ្ហាប្រឈមធំៗ និងជំរុញបុព្វហេតុបក្សនិងប្រទេសជាតិឱ្យអភិវឌ្ឍប្រកបដោស្ថិរភាពនិងយូរអង្វែង

 

ពាក្យថាកំណែទម្រង់និងបើកចំហមានតែកំពុងដំណើរការតែគ្មានពេលបញ្ចប់គឺជាការប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់ចំពោះគោលជំហររបស់ប្រជាជន។ ប្រទេសចិនបានឈានចូលដំណាក់កាលនៃការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ តម្រូវការរបស់ប្រជាជនចំពោះជីវភាពរស់នៅកាន់តែល្អប្រសើកំពុងកើនឡើងឥតឈប់ឈរ។ ការធ្វើឱ្យស៊ីជម្រៅនូវកំណែទម្រង់ដោយគ្រប់ជ្រុងជ្រោយ ត្រូវតែធ្វើតាមការរំពឹងទុកយ៉ាងអន្ទះសារបស់ប្រជាជន ប្រណាំងប្រជែងនឹងហានិភ័យក្នុងដំណាក់កាលធ្វើបរិវត្តកម្ម និងប្រណាំងប្រជែងនឹងពេលវេលាដើម្បីដោះស្រាយបញ្ហា ដើម្បីធ្វើឱ្យប្រជាជនទទួលបានប្រសិទ្ធផលនៃកំណែទម្រង់កាន់តែច្រើន ហើយប្រទេសជាតិទទួលបានការអភិវឌ្ឍកាន់តែលឿន

 






អ្នកបកប្រែ:张艳萍
ប្លុកពិសេស