ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

សណ្ឋាគារមួយនៅក្រុងបាងកកប្រទេសថៃបានកើតមានករណីជនបរទេស៦នាក់ស្លាប់បាត់បង់ជីវិត
2024-07-17 11:15:50cri
Share with:

     ថ្ងៃទី១៦ ខែកក្កដា សណ្ឋាគារល្បីឈ្មោះមួយនៅក្រុងបាងកកប្រទេសថៃបានរាយការណ៍ថាមានជនបរទេស៦នាក់បានស្លាប់ក្នុងបន្ទប់។ អាជ្ញាធរប៉ូលិសបានប្រាប់ថា មូលហេតុស្លាប់ជាក់លាក់ត្រូវរង់ចាំការស៊ើបអង្កេតសិន។

     លោក Srettha  នាយករដ្ឋមន្ត្រីថៃបានថ្លែងក្នុងសន្និសីទកាសែតនាយប់ថ្ងៃដដែលថា  ជនរងគ្រោះជាជនជាតិវៀតណាមចំនួន៤នាក់និងជនជាតិវៀតណាមសញ្ជាតិអាមេរិក២នាក់ ដែលបានស្លាប់ប្រហែល២៤ម៉ោង នៅនឹងកន្លែងកើតហេតុគ្មានដានប៉ះទង្គិចគ្នាឬវាយតប់គ្នាទេ។ លោកបានបញ្ជាឱ្យធ្វើការស៊ើបអង្កេតក្នុងពេលឆាប់ៗ។

      ស្នងការប៉ូលិសនៃស្នងការដ្ឋានប៉ូលិសក្រុងបាងកកបានប្រាប់ឱ្យដឹងក្នុងសន្និសីទកាសែតនាយប់ថ្ងៃដដែលថា   ក្នុងបន្ទប់របស់ជនរងគ្រោះទាំង៦នាក់បានរកឃើញតម្រុយផឹកទឹកតែឬកាហ្វេ វត្ថុធាតុសេសសល់ក្នុងពែងបានបញ្ជូនទៅធ្វើកោសល្យវិច័យហើយ ។ តាមសន្និដ្ឋានជាជំហានដំបូងរបស់ភាគីប៉ូលិសបានច្រានចោលលទ្ធភាពនៃការធ្វើអត្តឃាត មូលហេតុស្លាប់ជាក់លាក់ត្រូវរង់ចាំការស៊ើបអង្កេតបន្ថែម៕

អ្នកបកប្រែ:邓倩
ប្លុកពិសេស