យោងតាមព័ត៌មាននៃក្រសួងធនធានទឹករបស់ប្រទេសចិនកាលពីថ្ងៃទី ១៦ ខែកក្កដា ឱ្យដឹងថា ដោយសាររងឥទ្ធិពលពីទឹកផ្លៀងនិងលំហូរទឹកពីផ្នែកខាងលើ ទន្លេចំនួន ៧៥ ខ្សែក្នុងខេត្ត និងភូមភាគស្វយ័តចំនួន ១០ ក្នុងប្រទេសចិនមានកម្ពស់ទឹកលើសពីកម្រិតប្រកាសអាសន្នទឹកជំនន់ ។ ប្រឈមមុខនឹងគ្រោះមហន្តរាយដ៏ធ្ងន់ធ្ងរ តំបន់ជាច្រើនបានចាត់វិធនការឆ្លើយតបក្នុងកម្រិតខុសៗគ្នា ក្រសួងនិងគណៈកម្មាធិការនានាបានប្រតិកម្មសកម្មភាពយ៉ាងឆាប់រហ័ស ខិតខំប្រឹងប្រែងក្នុងការជួយសង្គ្រោះ និងការពារសុវត្ថិភាពអាយុជីវិតនិងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ ជម្លៀសពលរដ្ឋទៅទីទួលមានសុវត្តិភាព ដើម្បីធានាដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ ។