ថ្ងៃទី ១៦ ខែកក្កដា អ្នកសារព័ត៌មានបានទទួលដំណឹងពីក្រសួងឧស្សាហកម្មនិងព័ត៌មានវិទ្យានៃប្រទេសចិនឱ្យដឹងថា ពីខែ មករា ដល់ខែមិថុនា ឆ្នាំ២០២៤ ប្រទេសចិនបានផលិតនាវាអាចផ្ទុកទម្ងន់សរុប ២៥លាន២ម៉ឺនតោន បានកើនឡើង១៨,៤ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន ។ បានទទួលការបញ្ជាទិញថ្មីនូវនាវាអាចផ្ទុកទម្ងន់ចំនួន៥៤លាន ២សែន២ម៉ឺនតោន បានកើនឡើង៤៣,៩ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន ។ គិតរហូតដល់ចុងខែ មិថុនា ឆ្នាំនេះ មានការបញ្ជីទិញសរុប ១៧១លាន ៥សែន៥ម៉ឺនតោន បានកើនឡើង៣៨,៦ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន ។
ទិន្នន័យរបស់ក្រសួងឧស្សាហកម្មនិងព័ត៌មានវិទ្យានៃប្រទេសចិនបានបង្ហាញថា ពីខែ មករា ដល់ខែមិថុនា សន្ទស្សន៍សំខាន់ទាំងបី នៃឧស្សាហកម្មផលិតនាវារបស់ប្រទេសចិន បើគិតទម្ងន់ផ្ទុកជាតោន ត្រូវជា៥៥ភាគរយ ៧៤,៧ភាគរយ និង៥៨,៩ភាពរយដោយឡែកពីគ្នានៃចំនួនសរុបនៅទូទាំងពិភពលោក ៕