ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រជុំពេញអង្គលើកទី ៣ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី ២០
2024-07-16 12:52:55cri
Share with:

សន្និសីទពេញអង្គលើកទី៣នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី២០ កំពុងបើកធ្វើនៅក្រុងប៉េកាំងពីថ្ងៃទី១៥ ដល់ថ្ងៃទី១៨ ខែកក្កដា។ ការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានបើកកិច្ចប្រជុំនៅថ្ងៃទី ៣០ ខែមេសា ដោយបានសម្រេចថានឹងបើកសម័យប្រជុំពេញអង្គលើកទី ៣ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី២០ នៅទីក្រុងប៉េកាំងក្នុងខែកក្កដាឆ្នាំ ២០២៤ ។

ចាប់តាំងពីការបង្កើតបក្សកុម្មុយនីស្តចិននៅឆ្នាំ ១៩២១ មក សមាជជាតិត្រូវបានប្រារព្ធឡើងប្រហែលរៀងរាល់ប្រាំឆ្នាំម្តង ដែលត្រូវគេហៅថាសមាជបក្ស ។ បន្ទាប់ពីសមាជបក្ស នឹងជ្រើសរើសសមាជិកនៃគណៈកម្មាធិការមជ្ឈិមបក្សអាណត្តិថ្មី ។ គណៈកម្មាធិការនេះនឹងបើកកិច្ចប្រជុំច្រើនដងក្នុងអាណត្តិ៥ឆ្នាំ ហើយកិច្ចប្រជុំនីមួយៗត្រូវបានគេហៅថា "កិច្ចប្រជុំពេញអង្គនៃគណៈកម្មាធិការមជ្ឈិមបក្ស"។ ជាឧទាហរណ៍ កិច្ចប្រជុំពេញអង្គលើកទី ៣ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី ២០  ដែលកំពុងបើកធ្វើពេលបច្ចុប្បន្ន គឺជាកិច្ចប្រជុំលើកទី ៣ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនដែលត្រូវជ្រើសតាំងដោយសមាជបក្សអាណត្តិទី ២០ ។ កិច្ចប្រជុំទាំងនេះសុទ្ធតែដើរតួនាទីយ៉ាងសំខាន់ក្នុងជីវភាពនយោបាយរបស់ប្រទេសចិន និងជះឥទ្ធិពលយ៉ាងខ្លាំងដល់ការកំណត់គោលនយោបាយ និងទិសដៅអភិវឌ្ឍន៍របស់ប្រទេសចិន។

កាលឆ្នាំ២០២៣ កិច្ចប្រជុំពេញអង្គលើកទី២នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី២០បានប្រារព្ធធ្វើនៅក្រុងប៉េកាំងពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែកុម្ភៈ ។ កិច្ចប្រជុំពេញអង្គលើកនេះបានដំណើរការក្រោមកិច្ចសម្របសម្រួលដោយការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន។ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានថ្លែងសុន្ទរកថាគន្លឹះ ហើយកិច្ចប្រជុំពេញអង្គបានស្តាប់ និង ពិគ្រោះពិភាក្សាពីរបាយការណ៍ការងារនៃការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយ  នីស្តចិន។

កិច្ចប្រជុំពេញអង្គនេះ មានសារសំខាន់ក្នុងការកំណត់គោលនយោបាយដឹកនាំប្រទេសកំពូល និង ការសម្រេចចិត្តកម្រិតខ្ពស់ ដែលអាចនឹងធ្វើឱ្យមានការផ្លាស់ប្តូរសណ្តាប់ធ្នាប់ និង ឈានដល់ការផ្លាស់ប្តូរចរន្តសេដ្ឋកិច្ចពាណិជ្ជកម្ម និង ការវិនិយោគរបស់សាកលលោកផងដែរ។ ប្រឈមនឹងបរិយាកាសអន្តរជាតិដ៏ស្មុគស្មាញនិងភារកិច្ចដ៏លំបាកនិងធ្ងន់លើវិស័យកំណែទម្រង់ អភិវឌ្ឍន៍និងស្ថិរភាពក្នុងស្រុក ការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានអនុវត្តដោយគ្រប់ជ្រុងជ្រោយនូវស្មារតីនៃសមាជបក្សកុម្មុយនីសចិនលើកទី២០ និងកិច្ចប្រជុំពេញអង្គលើកទីមួយ និង លើកទីពីរ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី២០។  បើតាមរបៀបវារៈសំខាន់ៗនៃកិច្ចប្រជុំពេញអង្គលើកទី៣ នៅឆ្នាំ២០២៤ នេះ ការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននឹងធ្វើរបាយការណ៍ការងារជូនចំពោះគណៈកម្មាធិការមជ្ឈិមបក្ស ដោយផ្តោតលើការសិក្សាដ៏គ្រប់ជ្រុងជ្រោយបន្ថែមទៀតដើម្បីធ្វើឱ្យការកែទម្រង់កាន់តែស៊ីជម្រៅ និង ជំរុញការធ្វើទំនើបកម្មតាមបែបផែនត្រឹមត្រូវរបស់ប្រទេសចិន។ អង្គប្រជុំនឹងធ្វើការវិភាគ និងសិក្សាពីស្ថានការណ៍សេដ្ឋកិច្ចនាពេលបច្ចុប្បន្ន និង អនាគត ព្រមទាំងកិច្ចការដែលត្រូវធ្វើសម្រាប់សាធារណៈរដ្ឋប្រជាមានិតចិនក្នុងពេលបច្ចុប្បន្ន ដើម្បីឱ្យក្លាយកម្លាំងសេដ្ឋកិច្ចដ៏ខ្លាំងក្លាសម្រាប់ជាចលកររស់រវើកក្នុងការជំរុញសេដ្ឋកិច្ចប្រទេសចិន ក៏ដូចជាសេដ្ឋកិច្ចសាកលលោកឱ្យងើបឡើងវិញប្រកបដោយសន្ទុះខ្លាំងគួរឱ្យកត់សម្គាល់។

ប្រទេសចិននៅតែមានតួទានីសំខាន់ក្នុងការតម្រង់ទិសនៃសេដ្ឋកិច្ចសាកលលោក ក្នុងឋានៈជាប្រទេសផ្គត់ផ្គង់ទំនិញដ៏ធំបំផុតមួយរបស់សាកលលោក ដែលការរួបរួមគ្នា ក្នុងកម្រិតពហុភាគីនិយម ការបែងចែកផលប្រយោជន៍ពិភពទៅវិញទៅមក ជាយន្តការដ៏បវរសម្រាប់រៀបចំទិសដៅសេដ្ឋកិច្ចសកលលោកឈានទៅដល់ ជោគវាសនារួមគ្នានៃមនុស្សជាតិ។

ពិភពលោកកំពុងរំពឹងថា កិច្ចប្រជុំលើកនេះនឹងចង្អុលបង្ហាញថា ក្នុងពេលបច្ចុប្បន្ននិងតទៅថ្ងៃខាងមុខ គឺជារយៈពេលដ៏សំខាន់សម្រាប់ការជំរុញដោយគ្រប់ជ្រុងជ្រោយនូវការកសាងប្រទេសខ្លាំង និងបុព្វហេតុស្តារភាពរុងរឿងដ៏មហិមារបស់ប្រជាជាតិចិនឡើងវិញតាមរយៈការធ្វើទំនើបកម្មតាមបែបផែនចិន។ នៅចំពោះមុខបរិវត្តន៍បច្ចេកវិទ្យាថ្មីនិងឧស្សាហកម្មជុំថ្មី ក៏ដូចជាការរំពឹងទុកថ្មីរបស់ប្រជាជន ត្រូវតែបន្តជំរុញកំណែទម្រង់ឱ្យវិវឌ្ឍទៅមុខ។ នេះគឺជាតម្រូវការដ៏ចាំបាច់សម្រាប់ការប្រកាន់ខ្ជាប់ និង ធ្វើឱ្យមានសុក្រឹត្យភាពនូវរបបសង្គមនិយមមួយ ដែលមានលក្ខណៈពិសេស ព្រមទាំងជំរុញនូវការធ្វើទំនើបកម្មប្រព័ន្ធនិងសមត្ថភាពអភិបាលកិច្ចជាតិ។

ដោយ គី សេរីវឌ្ឍន៍

ប្រធានវិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា


 


អ្នកបកប្រែ:李庆莉
ប្លុកពិសេស