ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

រថយន្តដើរដោយថាមពលអគ្គិសនីរបស់ប្រទេសចិនធ្វើឱ្យអ្នកប្រើប្រាស់អូស្រ្តាលីមានជម្រើសកាន់តែច្រើនបែបយ៉ាង
2024-07-16 14:56:31cri
Share with:

ពេលថ្មីៗកន្លងទៅនេះ ពេលផ្តល់បទសម្ភាសន៍ជាមួយប្រព័ន្ធសារព័ត៌មាន លោក Tony Webber នាយកប្រតិបត្តិទី១នៃសភាពាណិជ្ជកម្មនិងឧស្សាហកម្មរថយន្តអូស្រ្តាលីបានថ្លែងថា គិតរហូតមកទល់ខែមិថុនាឆ្នាំ២០២៤ ក្នុងចំណោមរថយន្តដើរដោយថាមពលអគ្គសនីដែលលក់នៅក្នុងទីផ្សារអូស្ត្រាលីមានចំនួន៨០%គឺផលិតដោយប្រទេសចិន។រថយន្តដើរដោយថាមពលអគ្គសនីរបស់ប្រទេសចិនបានបំពេញតម្រូវការរបស់ទីផ្សារអូស្រ្តាលីចំពោះរថយន្តបញ្ចេញកាបូនទាបនិងធ្វើឱ្យអ្នកប្រើប្រាស់មានជម្រើសកាន់តែច្រើន។


សូមជម្រាបថា រដ្ឋាភិបាលអូស្រា្តលីបានជំរុញផែនការកាត់បន្ថយការបញ្ចេញកាបូនទាបនិងសន្សំសំចៃថាមពលព្រមទាំងបន្ទាបរបាំងពាណិជ្ជកម្មនេះគឺមូលហេតុសំខាន់ដែលបរិមាណលក់រថយន្តដើរដោយថាមពលអគ្គសនីរបស់ប្រទេសចិនកើនឡើងក្នុងទីផ្សារអូស្រ្តាលី។ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ រដ្ឋាភិបាលអូស្រ្តាលីបានដាក់ចេញគោលនយោបាយឧបត្ថម្ភដើម្បីលើកទឹកចិត្តឱ្យប្រជាពលរដ្ឋទិញរថយន្តដើរដោយថាមពលអគ្គសនី៕

អ្នកបកប្រែ:张艳萍
ប្លុកពិសេស