ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិន៖ កុំគិតស្រមើស្រមៃថា បំពានបន្ទាត់ក្រហមក្នុងបញ្ហាតៃវ៉ាន់ ហើយមិនបាច់បង់តម្លៃនោះ
2024-07-16 11:20:35cri
Share with:

    ថ្ងៃទី ១៥ ខែកក្កដា   លោក Lin Jian អ្នកនាំពាក្យក្រសួងការបរទេសចិន បានធ្វើអធិបតីក្នុងសន្និសីទសារព័ត៌មានជាប្រចាំ  មានអ្នកសារព័ត៌មានសួរថា នៅថ្ងៃទី ១២ ខែកក្កដា ក្រសួងការបរទេសចិនបានប្រកាសថា នឹងចាត់វិធានការតបតវិញចំពោះ សហគ្រាសយោធាចំនួន៦របស់អាមេរិក និងបុគ្គលិកគ្រប់គ្រងជាន់ខ្ពស់ចំនួន៥នាក់ ។ តើភាគីចិនមានការអធិប្បាយបន្ថែមទៀតទេ ?

       លោក Lin Jian បានថ្លែងថា អាមេរិកលក់អាវុធទៅឱ្យតំបន់តៃវ៉ាន់នៃប្រទេសចិន បានល្មើសយ៉ាងធ្ងន់ធ្ងរនឹងការកំណត់នៃសេចកី្តប្រកាសរួមទាំង៣ រវាងចិននិងអាមេរិក ជាពិសេស គឺសេចក្តីប្រកាសថ្ងៃទី ១៧ ខែសីហា បានជ្រៀតជ្រែកយ៉ាងខ្លាំងចំពោះកិច្ចការផ្ទៃក្នុងរបស់ចិន ហើយបានបំផ្លាញយ៉ាងធ្ងន់ធ្ងរដល់អធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់ប្រទេសចិន ។ ពេលថ្មីៗកន្លងទៅនេះ ប្រទេសចិនបានចាត់វិធានតាមផ្លូវច្បាប់ដើម្បីឆ្លើយតបចំពោះក្រុមហ៊ុននិងបុគ្គលិកជាន់ខ្ពស់របស់អាមេរិកដែលទទួលបន្ទុកលក់អាវុធទៅឱ្យតំបន់តៃវ៉ាន់ ព្រមនិងសហគ្រាសយោធាអាមេរិកដែលចូលរួមការលក់អាវុធទៅឱ្យតៃវ៉ាន់ និងទៅកាន់តំបន់តៃវ៉ាន់ដើម្បីចូលរួម "វេទិកាឧស្សាហកម្មការពារជាតិរបស់តៃវ៉ាន់និងអាមេរិក"នាពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ។

      លោក Lin Jian បានគូសបញ្ជាក់ថា បញ្ហាតៃវ៉ាន់ពាក់ព័ន្ធដល់ផលប្រយោជន៍ស្នូលរបស់ចិន ជាបន្ទាត់ក្រហមនៃទំនាក់ទំនងរវាងចិននិងអាមេរិកដែលមិនអាចបំពានបាន ។ មិនថាប្រទេសឬក៏អង្គការណាក៏ដោយ ក៏មិនអាចមើលស្រាលចំពោះការប្តេជ្ញាចិត្តដ៏មុតមាំ ឆន្ទៈដ៏មោះមុតនិងសមត្ថភាពដ៏ខ្លាំងក្លារបស់រដ្ឋាភិបាលចិននិងប្រជាជនចិនក្នុងការគាំពារអធិបតេយ្យភាពជាតិនិងបូរណភាពទឹកដីនោះឡើយ ហើយកុំគិតស្រមើស្រមៃថា បំពានបន្ទាត់ក្រហមក្នុងបញ្ហាតៃវ៉ាន់ ហើយមិនបាច់បង់តម្លៃនោះ  ៕

អ្នកបកប្រែ:郭翔青
ប្លុកពិសេស