ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក ត្រាំ ត្រូវបានលើកឈ្មោះជាបេក្ខភាពប្រធានាធិបតីរបស់បក្សសាធារណរដ្ឋជាផ្លូវការ លោក James Vance ត្រូវបានលើកឈ្មោះជាបេក្ខភាពអនុប្រធានាធិបតី
2024-07-16 10:40:25cri
Share with:

     ថ្ងៃទី ១៥ខែកក្កដា ក្នុងសមាជបក្សសាធារណរដ្ឋ លោក ត្រាំ អតីតប្រធានាធិបតីអាមេរិក ទទួលបានសំឡេងឆ្នោតគ្រប់គ្រាន់សម្រាប់ការឈរឈ្មោះជាបេក្ខភាពប្រធានាធិបតី របស់បក្សសាធារណរដ្ឋជាផ្លូវការក្នុងការបោះឆ្នោតសកលឆ្នាំ២០២៤របស់អាមេរិក ។ នៅថ្ងៃដដែល លោកត្រាំបានប្រកាសទៀតថា លោកបានជ្រើសរើសលោក James Vance សមាជិកសភាជាន់ខ្ពស់អាមេរិក នៃរដ្ឋOhio ជាដៃគូរបស់លោក សម្រាប់ចូលរួមប្រកួតប្រជែងការបោះឆ្នោត ។

      សូមបញ្ជាក់ថា បន្ទាប់ពីបានយកឈ្នះលើលោកស្រី Hillary Clinton កាលពីឆ្នាំ២០១៦ និងចាញ់លោក បៃដិន កាលពីឆ្នាំ២០២០ នេះគឺជាលើកទីបីហើយ ដែលលោកត្រាំ ដែលមានអាយុ៧៨ឆ្នាំ បានតំណាងឱ្យបក្សសាធារណរដ្ឋឈរឈ្មោះបោះឆ្នោតសកលរបស់អាមេរិក ៕



 

 

អ្នកបកប្រែ:郭翔青
ប្លុកពិសេស