ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ទ្រង់ទ្រាយនៃទីផ្សារទំនិញប្រើប្រាស់របស់ប្រទេសចិនត្រូវបានបន្តពង្រីកថែមទៀតនៅក្នុងឆមាសទីមួយនៃឆ្នាំ ២០២៤
2024-07-16 11:23:40cri
Share with:

ថ្ងៃទី ១៥ ខែកក្កដា រដ្ឋបាលជាតិស្ថិតិចិនបានចេញផ្សាយទិន្នន័យបង្ហាញថា នៅក្នុងឆមាសទីមួយនៃឆ្នាំ ២០២៤ ទំហំលក់រាយនៃទំនិញប្រើប្រាស់របស់ចិនមានចំនួនសរុប ២៣៥៩៦៩ រយលានយាន់ប្រាក់ចិន ពោលគឺកើនឡើង ៣.៧% បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០២៣ ។ ក្នុងចំណោមនោះ លក់ទំនិញរាយមានចំនួន ២០៩៧២៦ រយលានយាន់ប្រាក់ចិនដែលបានកើនឡើង ៣.២%។ ចំណូលផ្នែកភោជនីយដ្ឋានមានចំនួន ២៦២៤៣ រយលានយាន់ប្រាក់ចិនដែលបានកើនឡើង ៧.៩% ។ ទ្រង់ទ្រាយនៃទីផ្សារទំនិញប្រើប្រាស់បានពង្រីកថែមទៀត ។

លោក Yu Jianxun អគ្គនាយកនៃអគ្គនាយកដ្ឋានស្ថិតិពាណិជ្ជកម្មនិងសេដ្ឋកិច្ចជាមួយបរទេសនៃរដ្ឋាបាលជាតិស្ថិតិចិនបានថ្លែងថា ទោះបីជាទីផ្សារទំនិញប្រើប្រាស់រក្សាបានរក្សានិន្នាការរីកចម្រើនជាទូទៅក៏ដោយ ប៉ុន្តែគួរតែយល់ដឹងថា មូលដ្ឋានគ្រឹះនៃការងើបឡើងវិញនៃទីផ្សារទំនិញប្រើប្រាស់នៅតែត្រូវពង្រឹងថែមទៀត សមត្ថភាពប្រើប្រាស់របស់ប្រជាជនត្រូវលើកកម្ពស់ថែមទៀត ហើយការលក់ដូរទំនិញទ្រង់ទ្រាយអំមួយចំនួននៅមិនទាន់មានភាពនឹងនរ ។ ក្នុងដំណាក់កាលបន្ទាប់ យើងត្រូវជំរុញការប្រើប្រាស់ដែលយករបស់ចាស់ទៅប្តូរនិងទិញរបស់ថ្មី ដើម្បីបញ្ចេញសក្តានុពលនៃការប្រើប្រាស់ ផ្តោតលើការបង្កើនសមត្ថភាពប្រើប្រាស់របស់ប្រជាជន បន្តដាំស្វែងរកកំណើនថ្មីនៃការប្រើប្រាស់ ជំរុញពង្រីកទីផ្សារទំនិញប្រើប្រាស់ជាបន្តបន្ទាប់ដើម្បីឱ្យការប្រើប្រាស់ដើរតួនាទីជាមូលដ្ឋានសម្រាប់ជំរុញការអភិវឌ្ឍសេដ្ឋកិច្ច ៕

អ្នកបកប្រែ:王幸
ប្លុកពិសេស