ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

កិច្ចប្រជុំពេញអង្គលើកទី៣នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី២០នឹងបំពេញបន្ថែមភាពប្រាកដប្រជាកាន់តែច្រើនដល់ការអភិវឌ្ឍរបស់ប្រទេសចិននិងពិភពលោក
2024-07-16 17:17:03cri
Share with:

កិច្ចប្រជុំពេញអង្គលើកទី៣នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី២០បានបើកធ្វើនៅក្រុងប៉េកាំងនាព្រឹកថ្ងៃទី១៥ ខែកក្កដា។

កិច្ចប្រជុំនេះមានរយៈពេល៤ថ្ងៃ តាមការប៉ាន់ប្រមាណ នឹងគ្រោងផែនការសម្រាប់ការកសាងដោយគ្រប់ជ្រុងជ្រោយនូវប្រព័ន្ធសេដ្ឋកិច្ចទីផ្សារសង្គមនិយមកម្រិតខ្ពស់នៅឆ្នាំ២០៣៥ ដើម្បីធ្វើជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ការកសាងដោយគ្រប់ជ្រុងជ្រោយនូវប្រទេសសង្គមនិយមទំនើបនិងខ្លាំងក្លានៅពាក់កណ្តាលសតវត្សរ៍នេះ។

យោងតាមរបៀវារៈកិច្ចប្រជុំបានឱ្យដឹងថា កិច្ចប្រជុំពេញអង្គលើកទី៣នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី២០នឹងផ្តោតសំខាន់ទៅលើអំពីការសិក្សាស្រាវជ្រាវការធ្វើឱ្យស៊ីជម្រៅថែមទៀតនូវកំណែទម្រង់ដោយគ្រប់ជ្រុងជ្រោយនិងការជំរុញការធ្វើទំនើបកម្មតាមបែបផែនចិន ពិនិត្យពិភាក្សា«សេចក្តីសម្រេចចិត្តរបស់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនស្តីពីការធ្វើឱ្យស៊ីជម្រៅថែមទៀតនូវកំណែទម្រង់ដោយគ្រប់ជ្រុងជ្រោយនិងការជំរុញការធ្វើទំនើបកម្មតាមបែបផែនចិន»។ឯកសារនេះមិនគ្រាន់តែជាគ្រោងផែនការតាមបែបវិទ្យាសាស្ត្រសម្រាប់ការធ្វើឱ្យស៊ីជម្រៅថែមទៀតនូវកំណែទម្រង់ដោយគ្រប់ជ្រុងជ្រោយនិងការជំរុញការធ្វើទំនើបកម្មតាមបែបផែនចិនប៉ុណ្ណោះទេ ប៉ុន្តែក៏ជាផែនការគោលសម្រាប់ធានាឱ្យការអភិវឌ្ឍរបស់ប្រទេសចិនមានភាពប្រាកដប្រជា ភាពស៊ីសង្វាក់គ្នានិងភាពតភ្ជាប់គ្នាខ្ពស់ ហើយនឹងក្លាយទៅជា ឯកសារកម្មវិធីប្រតិបត្តិរបស់ប្រទេសចិនក្នុងដំណើរថ្មីស្តីពីការធ្វើឱ្យស៊ីជម្រៅថែមទៀតនូវកំណែទម្រង់ដោយគ្រប់ជ្រុងជ្រោយ៕

អ្នកបកប្រែ:刘妍
ប្លុកពិសេស