ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសនៃប្រទេសស៊ីរីថ្កោលទោសអ៊ីស្រាអែលដែលបានវាយប្រហារតាមផ្លូវអាកាសទៅលើស៊ីរី ដែលនឹងធ្វើឱ្យស្ថានការណ៍មានគ្រោះថ្នាក់ឡើងកម្តៅ
2024-07-15 11:04:06cri
Share with:

ថ្ងៃទី ១៤ ខែកក្កដា តាមម៉ោងក្នុងតំបន់ ក្រសួងការបរទេសនៃប្រទេសស៊ីរីបានថ្លែងថា អ៊ីស្រាអែលបានបន្តធ្វើការវាយប្រហារមកលើទឹកដីស៊ីរី ប្រការនេះបានបង្ហាញពីការឡើងកម្តៅនៃស្ថានការណ៍ដែលនឹងធ្លាក់ក្នុងសភាពមានគ្រោះថ្នាក់ ព្រមនិងបណ្តាលឱ្យកើតមានផលវិបាកយ៉ាងធ្ងន់ធ្ងរដែលពិបាកគ្រប់គ្រងបាន ។ ស៊ីរីថ្កោលទោសយ៉ាងខ្លាំងចំពោះអ៊ីស្រាអែលដែលបានវាយប្រហារតាមផ្លូវអាកាសទៅលើស៊ីរី ព្រមទាំងអំពាវនាវឱ្យអង្គការសហប្រជាជាតិរ៉ាប់រងទំនួលខុសត្រូវរបស់ខ្លួន ដើម្បីទប់ស្កាត់បទឧក្រិដ្ឋជាប្រព័ន្ធរបស់អ៊ីស្រាអែល ។

សូមបញ្ជាក់ថា នៅថ្ងៃទី ១៤ ខែកក្កដា អ៊ីស្រាអែលបានធ្វើការវាយប្រហារតាមអាកាសទៅលើមូលដ្ឋានយោធាមួយចំនួនរបស់រដ្ឋាភិបាលស៊ីរី និងអគារស្នាក់នៅមួយខ្នងនៃក្រុងDamascus ដែលឋិតនៅតំបន់ភាគខាងត្បូងនៃប្រទេសស៊ីរី  បណ្តាលឱ្យទាហានរដ្ឋាភិបាលម្នាក់ ស្លាប់ និងបីនាក់ទៀតរងរបួស ៕

អ្នកបកប្រែ:郭翔青
ប្លុកពិសេស