« ការធ្វើកំណែទម្រង់និងបើកទូលាយ ជាមធ្យោបាយគន្លឹះមួយដែលកំណត់ជោគវាសនារបស់ចិនក្នុងសម័យបច្ចុប្បន្ន។ »
« យើងត្រូវបន្តធ្វើកំណែទម្រង់ឱ្យស៊ីជម្រៅ ព្រួញដែលបាញ់ចេញទៅមិនអាចបកក្រោយវិញទេ ក្នុងគ្រាគន្លឹះនៃការធ្វើកំណែទម្រង់ អ្នកក្លាហាននឹងអាចយកឈ្នះ។ »
បន្ទាប់ពីសមាជបក្សកុម្មុយនីស្តចិនលើកទី១៨មក លោក Xi Jinping អគ្គលេខាធិការនៃគណៈកមា្មធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានដឹកនាំការធ្វើឱ្យកំណែទម្រង់និងបើកទូលាយដោយគ្រប់ជ្រុងជ្រោយរបស់ចិនដោយទឹកចិត្តអង់អាចក្លាហាននិងមានទំនួលខុសត្រូវខ្ពស់ខាងនយោបាយ ដែលបានបង្កើតជានិម្មាបនកម្មថ្មីនៃបុព្វហេតុសង្គមនិយមមានលក្ខណៈពិសេសចិន។
ជាង១០ឆ្នាំកន្លងទៅ លោក Xi Jinping បានធ្វើដំណើរទៅគ្រប់ទិសទីនៃប្រទេសចិន ទាំងទីក្រុង ភូមឃុំនៅជនបទ ទាំងរោងចក្រនិងដីស្រែចម្ការ ដើម្បីស្តាប់មតិប្រជាជននិងរុករកគន្លឹះដោះស្រាយបញ្ហា។ លោកបានធ្វើជាអធិបតីក្នុងកិច្ចប្រជុំការងារលើសពី៧០លើកនៃ ក្រុមការងារកំណែទម្រង់ឱ្យស៊ីជម្រៅនៃមជ្ឈិមបក្ស និងកិច្ចប្រជុំគណៈកម្មាធិការធ្វើឱ្យស៊ីជម្រៅនូវកំណែទម្រង់និងបើកទូលាយដោយគ្រប់ជ្រុងជ្រោយនៃមជ្ឈិមបក្ស ។ លោកបានពិនិត្យយ៉ាងយកចិត្តទុកដាក់ចំពោះគម្រោងធ្វើកំណែទម្រង់នៃវិស័យសំខាន់ៗទាំងអស់ ហើយកែសម្រួលដោយផ្ទាល់។ ក្រោមការចាត់ចែង រៀបចំ និងជំរុញផ្ទាល់របស់លោក Xi Jinping ការងារធ្វើឱ្យស៊ីជម្រៅនូវកំណែទម្រង់និងបើកទូលាយដោយគ្រប់ជ្រុងជ្រោយរបស់ចិនត្រូវបានអនុវត្តយ៉ាងម៉ឺងម៉ាត់៖ កំណែទម្រង់នៃរបបសេដ្ឋកិច្ចធ្វើឡើងជាប់រហូត កំណែទម្រង់នៃរបបនយោបាយកាន់តែស៊ីជម្រៅ កំណែទម្រង់នៃរបបវប្បធម៌បានលើកទឹកចិត្តមជ្ឈដ្ឋានពាក់ព័ន្ធ កំណែទម្រង់នៃរបបអរិយធម៌អេកូឡូស៊ីបោះជំហានដ៏ម៉ឺងម៉ាត់ ធ្វើកំណែទម្រង់ខ្លាំងក្នុងផ្នែកការពារជាតិនិងនិងកម្លាំងយោធា... ដែលផ្តោតលើបញ្ហា កែតម្រូវបញ្ហា។
« ស្វែងរកសុភមង្គលជូនប្រជាជនចិន ស្វែងរកការស្តារភាពរុងរឿងឡើងវិញនៃប្រជាជាតិចិន គឺជាបំណងដើមនិងបេសកកម្មនៃបក្សកុម្មុយនីស្តចិន ហើយក៏ជាបំណងដើមនិងបេសកកម្មនៃការធ្វើកំណែទម្រង់និងបើកទូលាយផងដែរ។ » ក្នុងដំណើរថ្មី លោក Xi Jinping អគ្គលេខាធិការនៃគណៈកមា្មធិការមជ្ឈិមបក្សកុម្មុយនីស្តចិននឹងបន្តដឹកនាំប្រជាជនចិនចំនួន១៤រយលាននាក់ រួមគ្នាចារទំព័រថ្មីនៃការធ្វើកំណែទម្រង់ក្នុងយុគសម័យថ្មីឱ្យបានកាន់តែអស្ចារ្យ៕