ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

សកម្មភាព«កុមារចិន-អាហ្វ្រិកចចាប់ដៃគ្នា»រៀបចំពិធីស្វាគមន៍ដើម្បី​ចាប់ផ្តើម ដំណើរនៃមិត្តភាព
2024-07-15 15:26:21cri
Share with:

ថ្ងៃទី១៤ខែកក្កដាឆ្នាំ២០២៤ ពិធីស្វាគមន៍នៃសកម្មភាព«កុមារចិន-អាហ្វ្រិកចាប់ដៃគ្នា»បានរៀបចំឡើងនៅមជ្ឈមណ្ឌលកុមារចិន។កុមារាកុមារីចំនួន៣៥នាក់និងអាណាព្យាបាលរបស់ពួកគេដែលមកពីប្រទេសណាមីប៊ី អាហ្វ្រិកខាងត្បូង សូម៉ាលី អ៊ូហ្គង់ដានិងសាធារណរដ្ឋអាហ្វ្រិកកណ្តាលបានជួបជុំគ្នាយ៉ាងស្បាយរីករាយជាមួយនឹងកុមារាកុមារីចិន ដើម្បីចាប់ផ្តើមដំណើរនៃមេត្រីភាព។


ក្នុងពិធីនេះ កុមារាកុមារីចិននិងអាហ្វ្រិកបានលេងល្បែងកម្សាន្តជាមួយគ្នាដែលធ្វើឱ្យពួកគេកាន់តែយល់ដឹងពីគ្នាក្រៅពីនេះ ក៏បានរួមសម្តែងការរាំរបាំ ក្បាច់តេក្វាន់ដូនិងគុនWushuចិនជាដើម។កុមារទាំងឡាយក៏បានរួមគ្នាគូរគំនូរមានចំណងជើង«កុមារចិន-អាហ្វ្រិកចាប់ដៃគ្នា»ដើម្បីបង្ហាញពីភាពត្រចះត្រចង់នៃមិត្តភាពចិននិងអាហ្វ្រិកតាមរយៈរូបគំនូរដ៏ល្អឆើត។ក្នុងកន្លែងតាំងពិព័រណ៍អំពីបេតិកភណ្ឌវប្បធម៌អរូបី កុមារទាំងឡាយបានសាកល្បងធ្វើថង់ក្រអូបនិងល្ខោនស្រមោលស្បែក ដើម្បីឈ្វេងយល់ពីភាពទាក់ទាញរបស់វប្បធម៌ប្រពៃណីដ៏ល្អផូរផង់នៃប្រទេសចិន។


ក្នុងរយៈពេល ៦ថ្ងៃបន្ទាប់មក កុមារចិននិងអាហ្វ្រិកនឹងទៅទស្សនកិច្ចសិក្សានៅសារមន្ទីរវាំងចាស់ សារមន្ទីរបច្ចេកទេសខេត្តHenan និងសារមន្ទីរទន្លេលឿងជាដើម ដើម្បីធ្វើឱ្យមិត្តភាពកាន់តែស៊ីជម្រៅក្នុងពេលរៀនសូត្រ ដកបទពិសោធនិងផ្លាស់ប្តូរ៕

អ្នកបកប្រែ:张艳萍
ប្លុកពិសេស