ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ទស្សនាវដ្តី«Qiushi»ចេញផ្សាយអត្ថបទសំខាន់របស់លោកXi Jinpingក្រោយចំណងជើងថា «ចាំបាច់ត្រូវប្រកាន់ខ្ជាប់នូវការមានជំនឿចិត្តលើខ្លួនឯងនិងការពឹងផ្អែកលើខ្លួនឯង»
2024-07-15 17:27:17cri
Share with:

ទស្សនាវដ្តី«Qiushi»លេខ១៤ដែលនឹងចេញផ្សាយនៅថ្ងៃ១៦ ខែកក្កដា នឹងចុះផ្សាយអត្ថបទរបស់លោកXi Jinpingអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិននិងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិន ក្រោយចំណងជើងថា «ចាំបាច់ត្រូវប្រកាន់ខ្ជាប់នូវការមានជំនឿចិត្តលើខ្លួនឯងនិងការពឹងផ្អែកលើខ្លួនឯង»។

អត្ថបទបានបង្ហាញថា ការមានជំនឿចិត្តលើខ្លួនឯងទើបអាចពឹងផ្អែកលើខ្លួនឯង។អរិយធម៌ចិនបានបន្តវេនដោយស៊ូទ្រាំអស់រាប់ពាន់ឆ្នាំ ស៊ូទ្រាំនឹងទុក្ខលំបាកជាច្រើននិងមិនថយចុះ នេះគឺជាអច្ឆរិយមួយនៃអរិយធម៌មនុស្សជាតិ និងជាមូលដ្ឋានសម្រាប់កសាងជំនឿចិត្តចំពោះខ្លួនឯង។ដំណើរខិតខំតស៊ូអស់រយៈពេល១០០ឆ្នាំរបស់បក្សកុម្មុយនីស្តចិននិងសមិទ្ធផលដ៏អស្ចារ្យ គឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំបំផុតដែលបង្កើន “ជំនឿចិត្តលើខ្លួនឯងទាំងបួន”របស់យើង។ការជំរុញធ្វើការទំនើបកម្មតាមបែបផែនចិន ចាំបាច់ត្រូវប្រកាន់ខ្ជាប់នូវភាពឯករាជ្យនិងម្ចាស់ការ ពឹងផ្អែកលើខ្លួនឯង ប្រកាន់ខ្ជាប់នូវការចាត់ទុកការអភិវឌ្ឍរបស់ប្រទេសជាតិនិងប្រជាជាតិជាចំណុចមូលដ្ឋាន ប្រកាន់ខ្ជាប់នូវការក្តាប់ជោគវាសនានៃការអភិវឌ្ឍនិងការរីកចម្រើនរបស់ប្រទេសជាតិនៅក្នុងដៃរបស់ខ្លួនឯង៕

អ្នកបកប្រែ:刘妍
ប្លុកពិសេស