ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

រដ្ឋបាលជាតិស្ថិតិចិន៖ នៅឆមាសទីមួយឆ្នាំ២០២៤ សេដ្ឋកិច្ចចិនដំណើរការដោយនឹងនរជាទូទៅនិងមានការរីកចម្រើនបង្គួរ
2024-07-15 13:57:00cri
Share with:

វេបសាយរដ្ឋបាលជាតិស្ថិតិចិនបានផ្សាយដំណឹងឱ្យដឹងថា នៅឆមាសទីមួយឆ្នាំ២០២៤  ក្រោមការដឹកនាំដ៏រឹងមាំនៃមជ្ឈិមបក្សដែលមានលោក Xi Jinping  ជាប្រមុខស្នូល   គ្រប់តំបន់និងក្រសួង-ស្ថាប័ននានាបានអនុវត្តយ៉ាងយកចិត្តទុកដាក់នូវការសម្រេចចិត្តនិងការចាត់ចែងនៃមជ្ឈិមបក្សនិងក្រុមប្រឹក្សាកិច្ចការរដ្ឋ  ដែលប្រកាន់ខ្ជាប់ការស្វែងរកភាពរីកម្រើនក្នុងខណៈពេលរក្សាភាពនឹងនរ  ប្រើការរីកចម្រើន ដើម្បីជំរុញភាពនឹងនរ បង្កើតរបបថ្មីនិងកែសម្រួលរបបចាស់  ដើម្បីអនុវត្តនយោបាយម៉ាក្រូនៃគ្រប់វិស័យឱ្យប្រកបដោយប្រសិទ្ធភាព  ដែលធ្វើឱ្យសេដ្ឋកិច្ចដំណើរការយ៉ាងនឹងនរជាទូទៅ និងមានការរីកចម្រើនបង្គួរ    កំណើនផលិតកម្មមានភាពនឹងនរ តម្រូវការងើបឡើងវិញជាបន្តបន្ទាប់  ឱកាសការងារនិងតម្លៃទំនិញមានភាពនឹងនរ   ប្រាក់ចំណូលរបស់ប្រជាជនបន្តកើនឡើង  កម្លាំងចលករថ្មីកើនឡើងយ៉ាងលឿន ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ទទួលបានវឌ្ឍនភាពថ្មី។

       តាមការគណនាជាជំហានដំបូងឱ្យដឹងថា    នៅឆមាសទីមួយឆ្នាំនេះ ទំហំផលិតផលសរុបក្នុងស្រុករបស់ចិនមានចំនួន 61,68 ទ្រីលានយាន់ប្រាក់ចិនដែលបានកើនឡើង 5% បើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំមុន៕

អ្នកបកប្រែ:邓倩
ប្លុកពិសេស