ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រព័ន្ធសារព័ត៌មានស៊ូដង់៖ ករណីវាយប្រហារនៅភាគខាងលិចស៊ូដង់បានបណ្តាលឱ្យជនស៊ីវិល២៣នាក់ស្លាប់បាត់បង់ជីវិត
2024-07-15 10:38:56cri
Share with:

      «ការសែតវេទិកាស៊ូដង់» បានផ្សាយនៅថ្ងៃទី ១៤ ខែកក្កដាថា  កាលពីថ្ងៃទី១៣ ខែកក្កដា កងកម្លាំងគាំទ្ររហ័សរបស់ស៊ូដង់បានបាញ់ប្រហារទៅលើរថយន្តជាច្រើនគ្រឿងនៅរដ្ឋ  North Kordofan ដែលស្ថិតនៅភាគខាងលិចប្រទេស បានបណ្តាលឱ្យជនស៊ីវិល២៣នាក់ស្លាប់បាត់បង់ជីវិត។

       កងកម្លាំងគាំទ្រឆាប់រហ័សស៊ូដង់មិនទាន់ឆ្លើយតបចំពោះករណីនេះទេ។

     គួររំលឹកថា កាលពីថ្ងៃទី ១៥ ខែមេសា ឆ្នាំ២០២៣ កងកម្លាំងប្រដាប់អាវុធស៊ូដង់និង កងកម្លាំងគាំទ្ររហ័សស៊ូដង់បានផ្ទុះការប៉ះទង្គិចដោយប្រដាប់អាវុធនៅរដ្ឋធានី អណ្តាតភ្លើងសង្គ្រាមបានរាលដាលទៅដល់តំបន់ផ្សេងៗ។ ការប៉ះទង្គិចបានអូសបន្លាយអស់ពេលជាងមួយឆ្នាំហើយ ដែលបានបណ្តាលឱ្យមនុស្សចំនួនប្រហែល ១ ម៉ឺន ៨ ពាន់នាក់ស្លាប់បាត់បង់ជីវិត និងលើសពី៩៤ សែននាក់បាត់ទីលំនៅ៕

អ្នកបកប្រែ:邓倩
ប្លុកពិសេស