ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ច្រកចេញ-ចូលនៃប្រទេសចិនដែលអនុវត្តគោលនយោបាយលើកលែងទិដ្ឋាការសម្រាប់ការឆ្លងកាត់រយៈពេល១៤៤ម៉ោងកើនឡើងដល់ចំនួន៣៧
2024-07-15 15:37:00cri
Share with:

    ថ្ងៃទី១៥ ខែកក្កដា រដ្ឋបាលជាតិអន្តោប្រវេសន៍ចិនបានចេញសេចក្តីប្រកាសស្តីពីការ បន្ថែមច្រកចេញ-ចូលចំនួន៣ មានដូចជាព្រលានយន្តហោះអន្តរជាតិXinzhengក្រុងZhengzhou ព្រលានយន្តហោះអន្តរជាតិSanyiក្រុងLijiangនិងផ្លូវដែកMohanជាច្រកចេញ-ចូលដែលអនុវត្តគោលនយោបាយលើកលែងទិដ្ឋាការសម្រាប់ការឆ្លងកាត់រយៈពេល១៤៤ម៉ោង។គិតរហូតដល់បច្ចុប្បន្ន ច្រកចេញ-ចូលនៃប្រទេសចិនដែលអនុវត្តគោលនយោបាយលើកលែងទិដ្ឋាការសម្រាប់ការឆ្លងកាត់រយៈពេល១៤៤ម៉ោងបានកើនឡើងដល់ចំនួន៣៧

    អ្នកទទួលខុសត្រូវពាក់ព័ន្ធនៃរដ្ឋបាលជាតិអន្តោប្រវេសន៍ចិនបានថ្លែងថា ចាប់ពីប្រទេសចិនអនុវត្តគោលនយោបាយលើកលែងទិដ្ឋាការសម្រាប់ការឆ្លងកាត់រយៈពេល១៤៤ម៉ោងនាខែមករា ឆ្នាំ២០១៣មក គោលនយោបាយនេះបានដើរតួនាទីសំខាន់ក្នុងការបម្រើសម្រាប់ការការបើកចំហដោយកម្រិតខ្ពស់ ផ្តល់ភាពងាយស្រួលដល់ការទៅមករវាងអ្នកដំណើរជាតិនិងអន្តរជាតិ និងជំរុញកិច្ចសហប្រតិបត្តិការនិងការផ្លាស់ប្តូរជាមួយបរទេស។ការពង្រីកការអនុវត្តគោលនយោបាយលើកលែងទិដ្ឋាការសម្រាប់ការឆ្លងកាត់រយៈពេល១៤៤ម៉ោងនៅខេត្តចំនួន២លើកនេះបានផ្តល់ជម្រើសកាន់តែច្រើនសម្រាប់អ្នកដំណើរបរទេសដែលធ្វើទេសចរណ៍និងធ្វើពាណិជ្ជកម្មនៅប្រទេសចិន។នៅជំហានបន្ទាប់ រដ្ឋបាលជាតិអន្តោប្រវេសន៍ចិននឹងបន្តកែលម្អគោលនយោបាយលើកលែងទិដ្ឋាការសម្រាប់ការឆ្លងកាត់ បន្តជំរុញដោយស៊ីជម្រៅនូវការបើកទូលាយផ្នែកប្រព័ន្ធគ្រប់គ្រងអន្តោប្រវេសន៍ ដើម្បីស្វាគមន៍ជនបរទេសមកកាន់ប្រទេសចិនដោយអាកប្បកិរិយាកាន់តែបើកចំហ និងបម្រើការដោយពេញទំហឹងសម្រាប់ការបើកចំហដោយកម្រិតខ្ពស់និងការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់៕

អ្នកបកប្រែ:刘妍
ប្លុកពិសេស