-កិច្ចប្រជុំពេញអង្គលើកទី៣នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី២០បានបើកធ្វើ។
-រដ្ឋបាលជាតិស្ថិតិចិនបានបង្ហាញថា នៅឆមាសទី១នៃឆ្នាំ២០២៤សេដ្ឋកិច្ចជាតិចិនបានដំណើរការដោយនឹងនរជាទូទៅនិងមានការកើនឡើងច្រើនបង្គួរ។
-ច្រកចេញចូលដែនចិនដែលអនុវត្តគោលនយោបាយលើកលែងទិដ្ឋាការសម្រាប់ឆ្លងកាត់ដែនចិនរយៈពេល១៤៤ម៉ោងបានកើនឡើងដល់៣៧កន្លែង។
-ទីភ្នាក់ងាFBIអាមេរិកបានប្រកាសពីអត្តសញ្ញាណជនជាប់សង្ស័យដែលបាញ់ប្រហារលើលោកត្រាំអតីតប្រធានាធិបតីអាមេរិក។
-លោកMasoud Pezeshkianប្រធានាធិបតជាប់ឆ្នោតីអ៊ីរ៉ងបានថ្លែងថា ទន្ទឹងរង់ចាំធ្វើកិច្ចសហប្រតិបត្តិការកាន់តែទូលំទូលាយជាមួយប្រទេសចិន។
-សកម្មភាព«កុមារចិន-អាំហ្វ្រិកចាប់ដៃគ្នា»រៀបចំពិធីស្វាគមន៍ដើម្បីចាប់ផ្តើមដំណើរនៃមិត្តភាព។
-ប្រព័ន្ធសារព័ត៌មានស៊ូដង់ចុះផ្សាយថា ករណីវាយប្រហារក្នុងតំបន់ភាគខាងលិចប្រទេសស៊ូដង់បានបណ្តាលឱ្យជនស៊ីវិលចំនួន២៣នាក់ស្លាប់បាត់បង់ជីវិត៕