ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Pezeshkian ប្រធានាធិបតីជាប់ឆ្នោតអ៊ីរ៉ង់ថ្លែងថា ៖ ទន្ទឹងរង់ចាំធ្វើកិច្ចសហប្រតិបត្តិការកាន់តែទូលំទូលាយជាមួយប្រទេសចិន
2024-07-15 15:35:58cri
Share with:

       ថ្មីៗកន្លងទៅនេះ លោក Pezeshkian ប្រធានាធិបតីជាប់ឆ្នោតអ៊ីរ៉ង់បានថ្លែងថា អ៊ីរ៉ង់ឲ្យតម្លៃខ្ពស់និងថែរក្សាចំណងមិត្តភាពធ្វើជាមួយចិន រដ្ឋាភិបាលថ្មីរបស់អ៊ីរ៉ង់ក្រោមការដឹកនាំរបស់លោកទន្ទឹងរង់ចាំធ្វើកិច្ចសហប្រតិបត្តិការកាន់តែទូលំទូលាយជាមួយប្រទេសចិន ។

 លោក Pezeshkian បានចុះផ្សាយអត្ថបទលើកាសែត «Tehran Times» នៅថ្ងៃទី១២ ខែកក្កដា ដើម្បីពន្យល់យ៉ាងលម្អិតអំពីគោលនយោបាយការបរទេសរបស់លោក ។ លោក Pezeshkian បានលើកឡើងនៅក្នុងអត្ថបទនេះថា ប្រទេសចិនតែងតែឈរនៅជាមួយអ៊ីរ៉ង់ជានិច្ចក្នុងគ្រាអ៊ីរ៉ង់មានការលំបាក ហើយអ៊ីរ៉ង់ឱ្យតម្លៃខ្ពស់និងថែរក្សាចំណងមិត្តភាពជាមួយប្រទេសចិន ។ នៅឆ្នាំ ២០២៣ ប្រទេសចិនបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញការធ្វើឱ្យមានប្រក្រតីភាពឡើងវិញនៃទំនាក់ទំនងរវាងអ៊ីរ៉ង់និងអារ៉ាប៊ីសាអូឌីត ដោយបង្ហាញពីទស្សនទានមានលក្ខណៈស្ថាបនានិងចក្ខុវិស័យវែងឆ្ងាយស្តីពីកិច្ចការអន្តរជាតិរបស់ប្រទេសចិន ។

លោក Pezeshkian បានថ្លែងទៀតថា ផែនការសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរយៈពេល ២៥ ឆ្នាំរវាងអ៊ីរ៉ង់និងចិន គឺជានិមិត្តសញ្ញាដ៏សំខាន់មួយក្នុងការបង្កើតភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ អ៊ីរ៉ង់ទន្ទឹងរង់ចាំធ្វើកិច្ចសហប្រតិបត្តិការកាន់តែទូលំទូលាយជាមួយប្រទេសចិន ៕

អ្នកបកប្រែ:王幸
ប្លុកពិសេស