ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិន ៖ រីករាយធ្វើកិច្ចខិត្តខំប្រឹងប្រែងរួមជាមួយរដ្ឋាភិបាលថ្មីរបស់អ៊ីរ៉ង់ ដើម្បីជំរុញស្ថិរភាព និងការអភិវឌ្ឍរយៈពេលយូរអង្វែងនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងចិននិងអ៊ីរ៉ង់
2024-07-15 17:43:23cri
Share with:

នៅពីថ្ងៃទី ១៥ ខែកក្កដា អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lin Jian បានធ្វើសន្និសីទសារព័ត៌មានជាប្រចាំ ។ អ្នកសារព័ត៌មានសួរថា៖ កាលពីថ្ងៃទី ១៣ ខែកក្កដា ប្រធានាធិបតីជាប់ឆ្នោតអ៊ីរ៉ង់លោក Pezeshkian បានចុះផ្សាយអត្ថបទលើកាសែតTehran Timesដើម្បីពន្យល់លម្អិតអំពីគោលនយោបាយការបរទេសរបស់អ៊ីរ៉ង់ ដោយថ្លែងថា ប្រទេសអ៊ីរ៉ង់ឱ្យតំម្លៃនិងថែរក្សាទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងអ៊ីរ៉ង់និងចិន ហើយរំពឹងទុកពីការធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការជាមួយភាគីចិនលើផ្លូវឆ្ពោះទៅរកការកសាងសណ្តាប់ធ្នាប់អន្តរជាតិថ្មី ។ ទន្ទឹមនឹងនេះ ក៏បានកោតសរសើរចំពោះតួនាទីដ៏សំខាន់របស់ប្រទេសចិនក្នុងការជំរុញប្រក្រតីភាពឡើងវិញនៃទំនាក់ទំនងរវាងអ៊ីរ៉ង់និងអារ៉ាប៊ីសាអូឌីតផងដែរ ។តើភាគីចិនមានការធិប្បាយយ៉ាងណា ?

លោក Lin Jian បានថ្លែងថា ប្រទេសចិនសូមកោតសរសើរចំពោះការបង្ហាញអកប្បកិរិយារបស់លោកប្រធានាធិបតី Pezeshkian ស្តីពីទំនាក់ទំនងរវាងចិននិងអ៊ីរ៉ង់។ ប្រទេសចិននិងអ៊ីរ៉ង់មានប្រវត្តិសាស្ត្រផ្លាស់ប្តូរមិត្តភាពជាយូរយារណាស់មកហើយ តាំងពីបានបង្កើតទំនាក់ទំនងការទូតជាងកន្លះសតវត្សរ៍មក ទំនាក់ទំនងទ្វេភាគីរក្សាបាននូវការអភិវឌ្ឍប្រកបដោយភាពរឹងមាំនិងស្ថិរភាព ។ ប្រឈមមុខនឹងស្ថានការណ៍ក្នុងតំបន់និងអន្តរជាតិដ៏ស្មុគស្មាញ ចិននិងអ៊ីរ៉ង់តែងតែគាំទ្រគ្នាទៅវិញទៅមក រួមសុខរួមទុក្ខជាមួយគ្នា ពង្រឹងទំនុកចិត្តជាយុទ្ធសាស្រ្តទៅវិញទៅមកដោយឥតឈប់ឈរ ជំរុញការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យដោយនឹងនរ ព្រមទាំងរក្សាការប្រាស្រ័យទាក់ទងនិងការសម្របសម្រួលគ្នាក្នុងកិច្ចការតំបន់និងអន្តរជាតិ ដែលមិនត្រឹមតែផ្តល់ផលប្រយោជន៍ដល់ប្រជាជនចិននិងអ៊ីរ៉ង់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកជាវិជ្ជមានក្នុងការជំរុញសន្តិភាព និងស្ថិរភាពក្នុងតំបន់និងពិភពលោកផងដែរ ។ ប្រទេសចិនយកចិត្តទុកដាក់ខ្ពស់ចំពោះការអភិវឌ្ឍទំនាក់ទំនងរវាងចិននិងអ៊ីរ៉ង់ ហើយរីករាយរួមសហការជាមួយរដ្ឋាភិបាលថ្មីរបស់អ៊ីរ៉ង់ ដើម្បីជំរុញស្ថិរភាពនិងការអភិវឌ្ឍរយៈពេលយូអង្វែងនៃទំនាក់ទំនងភាពជាដៃគូយុទ្ធស្ត្រគ្រប់ជ្រុងជ្រោយរវាងចិននិងអ៊ីរ៉ង់ ៕

អ្នកបកប្រែ:王幸
ប្លុកពិសេស