ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ទីភ្នាក់ងារFBIប្រកាសពីអត្តសញ្ញាណរបស់ជនជាប់សង្ស័យក្នុងករណីបាញ់ប្រហារលើលោកត្រាំ
2024-07-15 10:41:04cri
Share with:

      ថ្ងៃទី ១៤ ខែកក្កដា ទីភ្នាក់ងារFBI របស់អាមេរិកបានប្រកាសថា បរុសអាយុ ២០ ឆ្នាំម្នាក់នៅរដ្ឋPennsylvania  ជាជនជាប់សង្ស័យក្នុងករណីបាញ់ប្រហារលើលោកត្រាំ អតីតប្រធានាធិបតីអាមេរិក ។ បរុសរូបនេះត្រូវបាញ់ស្លាប់នៅហ្នឹងកន្លែងរៀបចំពិធីជួបជុំអ្នកគាំទ្រនិងឃោសនារកសំឡេងឆ្នោត ។

      ទីភ្នាក់ងារFBI របស់អាមេរិកបានចេញផ្សាយសេចក្តីថ្លែងការណ៍នៅថ្ងៃដដែលថា បរុសរូបនេះឈ្មោះ Thomas Matthew Crooks ឥឡូវនៅមិនទាន់ដឹងច្បាស់ពីចេតនារបស់គាត់នោះទេ ក៏មិនទាន់រកឃើញថា តើគាត់មានទំនាក់ទំនងជាមួយអង្គការភេរវកម្មបរទេសឬអត់នោះដែរ ឈ្នោះរបស់គាត់ក៏មិនដែលត្រូវបញ្ចូលក្នុងបញ្ជីឃ្លាំមើលនៃស្ថាប័នអនុវត្តច្បាប់ដែរ ។ ទីភ្នាក់ងារFBI របស់អាមេរិកនឹងធ្វើការស៊ើបអង្កេតជាបន្តទៀតចំពោះសាវតាររបស់គាត់ ព្រមទាំងបានបិទខ្ទប់ទីលំនៅរបស់គាត់រួចហើយ  ។

      ក្រុមការងារឃោសនារកសំឡេងឆ្នោតរបស់លោកត្រាំ បានថ្លែងថា លោកត្រាំមិនរងការប៉ះពាល់ខ្លាំងទេ ឥឡូវមានស្មារតីល្អប្រសើរ ។ ការរៀបចំសកម្មភាពឃោសនារកសំឡេងឆ្នោតគ្មានការប្រែប្រួលទេ តាមផែនការ លោកនឹងចូលរួមសមាជបក្សសាធារណរដ្ឋដែលនឹងរៀបចំធ្វើនៅក្រុងMilwaukee  រដ្ឋWisconsin  នៅពោលនោះ លោកនឹងត្រូវលើកឈ្មោះជាបេក្ខភាពប្រធានាធិបតីរបស់បក្សសាធារណរដ្ឋជាផ្លូវការ ៕

 

អ្នកបកប្រែ:郭翔青
ប្លុកពិសេស