ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៦ ខែកក្កដា ពិព័រណ៍ឧស្សាហកម្មវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាអន្តរជាតិទីក្រុងប៉េកាំងលើកទី ២៦ បានបើកធ្វើនៅមជ្ឈមណ្ឌលសន្និសីទជាតិក្រុងប៉េកាំង។ ពិព័រណ៍លើកនេះ បានរៀបចំតំបន់ពិព័រណ៍ក្រោមប្រធានបទពិសេសចំនួន ៦ រួមមាន បច្ចេកវិទ្យាព័ត៌មាន ផលិតកម្មឆ្លាតវៃ ឱសថនិងសុខភាព កាបូនពីរនិងភាពបៃតង សេដ្ឋកិច្ចឌីជីថលនិងការអភិវឌ្ឍប្រកបដោយភាពច្នៃប្រឌិតក្នុងតំបន់ ដើម្បីបង្ហាញពីសមិទ្ធផលនៃការច្នៃប្រឌិតថ្មីផ្នែកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាចុងក្រោយបំផុតនិងនិន្នាការអភិវឌ្ឍន៍ ៕