ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ស្ថាប័ននីតិប្រតិបត្តិរបស់ប្រទេសចិននិងហ្វីលីពីនសហការគ្នាធ្វើមាតុភូមិនិវត្តន៍ជនជាប់សង្ស័យពីបទចាប់ជំរិតពលរដ្ឋចិននៅក្នុងប្រទេសហ្វីលីពីនចំនួន៣នាក់
2024-07-14 12:03:56cri
Share with:

      កាលពីថ្ងៃទី១៣ខែកក្កដា ស្ថាប័ននីតិប្រតិបត្តិរបស់ប្រទេសចិននិងហ្វីលីពីនបានសហការគ្នាធ្វើមាតុភូមិនិវត្តន៍ជនជាប់សង្ស័យពីបទចាប់ជំរិតពលរដ្ឋចិននៅក្នុងប្រទេសហ្វីលីពីនចំនួន៣នាក់ ។ ប្រតិបត្តិការលើកនេះបង្ហាញឱ្យឃើញជាថ្មីម្តងទៀតនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ប្រទេសទាំងពីរក្នុងការរួមគ្នាវាយបង្ក្រាបបទឧក្រិដ្ឋដែលលាក់ក្នុងឧស្សាហកម្មលេងល្បែងស៊ីសងនៅក្រៅប្រទេស។

      ជានិច្ចកាល រដ្ឋាភិបាលចិនតែងតែវាយបង្ក្រាបយ៉ាងតឹងរ៉ឹងនូវបទឧក្រិដ្ឋដូចជាការលេងល្បែងស៊ីសងនិងចាប់ជំរិតជាដើម។ ស្ថានទូតចិនប្រចាំនៅប្រទេសហ្វីលីពីនបានរក្សាការប្រាស្រ័យទាក់ទងនិងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយស្ថាប័ននីតិប្រតិបត្តិហ្វីលីពីនក្នុងការរួមគ្នាប្រយុទ្ធប្រឆាំងនឹងការចាប់ជំរិតនិងសកម្មភាពឧក្រិដ្ឋកម្មផ្សេងទៀតដែលពាក់ព័ន្ធនឹងល្បែងស៊ីសងនៅក្រៅប្រទេស។ ប្រទេសចិននឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់យ៉ាងប្រាកដប្រជាជាមួយហ្វីលីពីន ហើយអំពាវនាវឱ្យហ្វីលីពីនហាមឃាត់ឧស្សាហកម្មល្បែងស៊ីសងនៅក្រៅប្រទេសក្នុងពេលឆាប់ៗ ដើម្បីលុបបំបាត់បញ្ហាពាក់ព័ន្ធដែលពិបាកដោះស្រាយ៕

 

អ្នកបកប្រែ:郑磊
ប្លុកពិសេស