ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ឥស្សរជនអន្តរជាតិថ្លែងថា៖ប្រទេសចិនគឺជាអ្នករួមចំណែកដ៏សំខាន់ក្នុងការជំរុញការអភិវឌ្ឍជានិរន្តរភាពនៃសកលលោក
2024-07-14 12:55:56cri
Share with:

    កិច្ចប្រជុំជាន់ខ្ពស់លើកទីពីរនៃវេទិកាស្តីពីប្រតិបត្តិការចែករំលែកអភិវឌ្ឍន៍សកលកំពុងបើកធ្វើនៅទីក្រុងប៉េកាំង ។ ឥស្សរជនអន្តរជាតិដែលចូលរួមក្នុងកិច្ចប្រជុំបានថ្លែងថា ប្រទេសចិនគឺជាអ្នករួមចំណែកដ៏សំខាន់ក្នុងការជំរុញការអភិវឌ្ឍជានិរន្តរភាពនៃសកលលោក ។

    ភ្ញៀវកិតិ្តយសដែលចូលរួមក្នុងកិច្ចប្រជុំបានសម្គាល់ឃើញថា ប្រទេសចិនបានធ្វើឱ្យការអនុវត្តគោលដៅអភិវឌ្ឍន៍ជានិរន្តរភាពឆ្នាំ ២០៣០ នៃអង្គការសហប្រជាជាតិផ្សារភ្ជាប់ដោយស៊ីសង្វាក់គ្នាជាមួយយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិរបស់ខ្លួនដើម្បីជួយប្រទេសកំពុងអភិវឌ្ឍន៍ឱ្យទទួលការអភិវឌ្ឍតាមរយៈសកម្មភាពជាក់ស្តែង ក៏ដូចជាជំរុញដល់ការអភិវឌ្ឍសកលតាមរយៈការអភិវឌ្ឍរបស់ខ្លួន ។

    លោក Ahsan Iqbal រដ្ឋមន្ត្រីក្រសួងផែនការនិងអភិវឌ្ឍន៍នៃប្រទសប៉ាគីស្ថានបានថ្លែងថា ច្រករបៀងសេដ្ឋកិច្ចចិន-ប៉ាគីស្ថានដែលរួមគ្នាកសាងដោយចិននិងប៉ាគីស្ថានបានជំរុញការតភ្ជាប់គ្នារវាងប៉ាគីស្ថាននិងពិភពលោក កែលម្អហេដ្ឋារចនាសម្ព័ន្ធ ហើយបាននាំមកនូវឱកាសការងាររាប់ម៉ឺនរាប់ពាន់និងកាលានុវត្តភាពថ្មីជូនដល់ប៉ាគីស្ថានតាមរយៈការធ្វើទំនើបកម្មក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ។

    លោក Abdulhakim El Wear ឧបការីអគ្គនាយកនៃអង្គការស្បៀងអាហារនិងកសិកម្មនៃអង្គការសហប្រជាជាតិបានថ្លែងថា ប្រទេសចិននាពេលបច្ចុប្បន្ននេះបានដើរតួនាទីដ៏សំខាន់ក្នុងសេដ្ឋកិច្ចពិភពលោក។ ប្រទេសចិនយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទ្វីបអាហ្រ្វិក ហើយបានជួយប្រទេសអាហ្វ្រិកជាច្រើនឱ្យជំរុញដល់ការអភិវឌ្ឍនិងសេដ្ឋកិច្ចជានិរន្តរភាពរបស់ខ្លួន ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស