នៅរសៀលថ្ងៃទី១៣ខែកក្កដា តាមម៉ោងក្នុងតំបន់ ក្នុងពេលលោកត្រាំអតីតប្រធានាធិបតីអាមេរិកថ្លែងសុន្ទរកថាក្នុងការជួបជុំគ្នាដើម្បីឃោសនារកសំឡេងគាំទ្រនៅរដ្ឋPennsylvania សំឡេងកាំភ្លើងបានលាន់ឮនៅហ្នឹងកន្លែង។
តាមការផ្សាយដំណឹងបានឱ្យដឹងថា បន្ទាប់ពីបានកើតមានហេតុការណ៍វាយប្រហារក្នុងការជួបជុំគ្នារបស់លោកត្រាំនៅរដ្ឋPennsylvania ខ្មាន់កាំភ្លើងនិងមហាជនយ៉ាងហោចណាស់ម្នាក់បានស្លាប់បាត់បង់ជីវិត។
យោងតាមក្រុមឃោសនារកសំឡេងគាំទ្រលោកត្រាំបានអះអាងថា បន្ទាប់ពីទទួលការត្រួតពិនិត្យនៅស្ថាប័នវេជ្ជសាស្ត្រក្នុងតំបន់ បច្ចុប្បន្ន លោកត្រាំស្ថិតក្នុងស្ថានភាពមានសុវត្ថិភាព រដ្ឋបាលសេវាសម្ងាត់សហរដ្ឋអាមេរិក(United States Secret Service) បានថ្លែងថា ខ្លួនកំពុងស៊ើបអង្កេតស្ថានភាពនៅកន្លែងកើតហេតុ។
នៅថ្ងៃដដែល មន្រ្តីអនុវត្តច្បាប់របស់អាមេរិកបានថ្លែងថា ហេតុការណ៍បាញ់ប្រហារដែលកើតឡើងក្នុងការជួបជុំគ្នារបស់លោកត្រាំអតីតប្រធានាធិបតីអាមេរិក ត្រូវបានកំណត់ថាជា"ហេតុការណ៍លួចធ្វើឃាតមិនបានសម្រេច" ហើយត្រូវបានស៊ើបអង្កេតជាសំណុំរឿងធ្វើឃាត។លោកបៃដិនប្រធានាធិបតីអាមេរិកបានចេញសេចក្តីថ្លែងការណ៍តាមបណ្តាញទំនាក់ទំនងសង្គមថា សហរដ្ឋអាមេរិកមិនអាចអត់ឱនឱ្យអំពើហិង្សាបែបនេះជាដាច់ខាត៕