ថ្ងៃទី១៣ខែកក្កដា លោកស្រី Shen Yiqin សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានជួបសន្ទនាជាមួយគណៈប្រតិភូកីឡាចិនដែលជិតនឹងចេញដំណើរទៅចូលរួមក្នុងការប្រកួតកីឡាអូឡាំពិករដូវក្តៅលើកទី៣៣នៅទីក្រុងប៉េកាំង។ លោកស្រីបានគូសបញ្ជាក់ថា គួរបណ្ដុះមនោសញ្ចេតនាចំពោះគ្រួសារនិងប្រទេសជាតិ បង្ហាញយ៉ាងពេញលេញនូវភាពក្លៀវក្លានិងក្តីក្លាហានរបស់អត្តពលិកក្នុងយុគសម័យថ្មី ហើយហ៊ានតស៊ូនិងខិតខំបង្កើតភាពរុងរឿងម្តងទៀត។ ផ្សព្វផ្សាយស្មារតីកីឡាចិននិងស្មារតីអូឡាំពិកដោយពេញទំហឹង ផ្តល់អំណោយដល់ខួបលើកទី៧៥នៃការបង្កើតសាធារណរដ្ឋប្រជាមានិត្យចិនតាមរយៈស្នាដៃដ៏ឆ្នើម ហើយរួមចំណែកកម្លាំងកីឡាដើម្បីជំរុញដោយគ្រប់ជ្រុងជ្រោយនូវការកសាងប្រទេសដ៏ខ្លាំងក្លា និងបុព្វហេតុដ៏មហាអស្ចារ្យនៃការស្តារប្រទេសជាតិឡើងវិញ៕
ការប្រកួតកីឡាអូឡាំពិករដូវក្តៅលើកទី៣៣ នឹងប្រព្រឹត្តទៅនៅទីក្រុងប៉ារីសប្រទេសបារាំងចាប់ពីថ្ងៃទី២៦ខែកក្កដាដល់ថ្ងៃទី១១ខែសីហា។ គណៈប្រតិភូកីឡាចិនបានបង្កើតឡើងដោយសមាជិកចំនួន៧១៦នាក់ ក្នុងនោះមានអត្តពលិកចំនួន៤០៥នាក់៕