១ សហរដ្ឋអាមេរិកចុះហត្ថលេខាលើអ្វីដែលហៅថា “សេចក្តីព្រាងច្បាប់ស្តីពីការជំរុញការដោះស្រាយវិវាទរវាងភូមិភាគស្វយ័ត Xizang និងចិន” ក្រសួងការបរទេសចិនថ្លែងថា ប្រសិនបើសហរដ្ឋអាមេរិកធ្វើតាមតែទំនងចិត្ត នោះ ភាគីចិនមុខជានឹងចាត់វិធានការដ៏ខ្លាំងក្លាជាក់ជាមិនខាន ។
២ គណៈកម្មការកិច្ចការបរទេសនៃសភាតំណាងប្រជាជនទូទាំងប្រទេសចិនចេញផ្សាយសេចក្តីថ្លែងការណ៍អំពីករណីដែលភាគីអាមេរិកទទូចអនុម័តនិងចុះហត្ថលេខាលើអ្វីដែលហៅថា “សេចក្តីព្រាងច្បាប់ពាក់ព័ន្ធនឹងភូមិភាគស្វយ័ត Xizang” ។
៣ នៅពេលជួបសន្ទនាជាមួយគណៈប្រតិភូកីឡាចិនដែលចូមរួមក្នុងការប្រកួតកីឡាអូឡាំពិករដូវក្តៅលើកទី ៣៣ លោកស្រី Shen Yiqin គូសបញ្ជាក់ថា គួរចងចាំនូវអនុសាសន៍គន្លឹះរបស់លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ហើយចូលរួមការប្រកួតក្នុងកម្រិតខ្ពស់ដើម្បីដណ្តើមកិត្តិយសដល់ប្រទេសជាតិ ។
៤ ស្ថាប័ននីតិប្រតិបត្តិរបស់ប្រទេសចិននិងហ្វីលីពីនសហការគ្នាធ្វើមាតុភូមិនិវត្តន៍ជនជាប់សង្ស័យពីបទចាប់ជំរិតពលរដ្ឋចិននៅក្នុងប្រទេសហ្វីលីពីនចំនួន ៣ នាក់ ។
៥ ជនជាប់សង្ស័យពីបទបាញ់ប្រហារលោកត្រាំត្រូវបាញ់សម្លាប់ ៕