ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

គណៈកម្មការកិច្ចការបរទេសនៃសភាតំណាងប្រជាជនទូទាំងប្រទេសចិនចេញផ្សាយសេចក្តីថ្លែងការណ៍អំពីករណីដែលភាគីអាមេរិកទទូចអនុម័តនិងចុះហត្ថលេខាលើអ្វីដែលហៅថា “សេចក្តីព្រាងច្បាប់ពាក់ព័ន្ធនឹងភូមិភាគស្វយ័ត Xizang ”
2024-07-14 11:22:12cri
Share with:

កាលពីថ្ងៃទី១៣ខែកក្កដា សំដៅចំពោះករណីដែលភាគីអាមេរិកទទូចអនុម័តនិងចុះហត្ថលេខាលើអ្វីដែលហៅថា សេចក្តីព្រាងច្បាប់ពាក់ព័ន្ធនឹងភូមិភាគស្វយ័ត Xizang គណៈកម្មការកិច្ចការបរទេសនៃសភាតំណាងប្រជាជនទូទាំងប្រទេសចិនបានចេញផ្សាយសេចក្តីថ្លែងការណ៍ ។

កាលពីថ្ងៃទី១២ខែកក្កដាតាមម៉ោងក្នុងតំបន់  ភាគីអាមេរិកបានទទូចអនុម័តនិងចុះហត្ថលេខាលើអ្វីដែលហៅថា សេចក្តីព្រាងច្បាប់ពាក់ព័ន្ធនឹងភូមិភាគស្វយ័ត Xizang ដោយមិនអើពើនឹងការប្រឆាំងយ៉ាងខ្លាំងនិងការតវ៉ាយ៉ាងម៉ឺងម៉ាត់របស់ភាគីចិន ដែលបានល្មើសនឹងគោលជំហរជានិច្ចនិងពាក្យសន្យារបស់រដ្ឋាភិបាលអាមេរិក ល្មើសនឹងច្បាប់អន្តរជាតិនិងក្រមមូលដ្ឋាននៃទំនាក់ទំនងអន្តរជាតិ ពោលគឺបានជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ចិនយ៉ាងកម្រោល បំផ្លាញយ៉ាងធ្ងន់ធ្ងរនូវផលប្រយោជន៍របស់ភាគីចិន ក៏ដូចជាបានបញ្ចេញសញ្ញាខុសឆ្គងដ៏ធ្ងន់ធ្ងរចំពោះកម្លាំងអបគមន៍ដែលចង់ឱ្យ Xizang ឯកជារ្យ ។ សភាតំណាងប្រជាជនទូទាំងប្រទេសចិនប្រឆាំងយ៉ាងដាច់ខាតចំពោះការនេះ ហើយថ្កោលទោសយ៉ាងខ្លាំងក្លា ។

តាំងពីបុរាណកាលមក ភូមិភាគស្វយ័ត Xizang ក៏ជាចំណែកមួយដែលមិនអាចកាត់ផ្តាច់បាននៃទឹកដីដ៏ពិសិដ្ឋរបស់ចិនដែរ ។ កិច្ចការនៃភូមិភាគស្វយ័ត Xizang ជាកិច្ចការផ្ទៃក្នុងរបស់ចិនសុទ្ធសាធ មិនអនុញ្ញាតឱ្យកម្លាំងខាងក្រៅណាមួយមកជ្រៀតជ្រែកឡើយ ។ ប្រសិនបើភាគីអាមេរិកទទូចតាក់តែងសេចក្តីព្រាងច្បាប់ពាក់ព័ន្ធ នោះ ភាគីចិននឹងចាត់វិធានការយ៉ាងដាច់ខាតតាមផ្លូវច្បាប់ ដើម្បីគាំពារយ៉ាងមុតមាំនូវអធិបតេយ្យភាព សន្តិសុខនិងផលប្រយោជន៍អភិវឌ្ឍន៍របស់ខ្លួន ៕

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស