ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Wang Yi អញ្ជើញចូលរួមកិច្ចប្រជុំជាន់ខ្ពស់លើកទីពីរនៃវេទិកាស្តីពីប្រតិបត្តិការចែករំលែកអភិវឌ្ឍន៍សកល
2024-07-13 12:42:12cri
Share with:

    នៅថ្ងៃទី ១២ ខែកក្កដា ឆ្នាំ ២០២៤ កិច្ចប្រជុំជាន់ខ្ពស់លើកទីពីរនៃវេទិកាស្តីពីប្រតិបត្តិការចែករំលែកអភិវឌ្ឍន៍សកលបានបើកធ្វើនៅទីក្រុងប៉េកាំង ។ លោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជាប្រធានការិយាល័យកិច្ចការទូតនៃមជ្ឈិមចិនបានថ្លែងសុន្ទរកថាក្នុងពិធីបើក ។

    លោក Wang Yi បានលើកឡើងថា បន្ទាប់ពីលោកប្រធានរដ្ឋចិន Xi Jinping បានលើកឡើងនូវគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកលរយៈពេលជិត ៣ ឆ្នាំមក ធ្វើឱ្យមានសុក្រឹតភាពនូវយន្តការសហប្រតិបត្តិការជាបន្តបន្ទាប់ កិច្ចសហប្រតិបត្តិការបានទទួលសមិទ្ធផលគួរឱ្យកត់សម្គាល់ពីមួយថ្ងៃទៅមួយថ្ងៃ ដែលទទួលបានការកោតសរសើរយ៉ាងទូលំទូលាយនិងការចូលរួមយ៉ាងសកម្មពីសំណាក់សហគមន៍អន្តរជាតិ ។ ប្រទេសចិនរីករាយបន្តធ្វើឱ្យរូបមន្តសហប្រតិបត្តិការនិងអភិវឌ្ឍន៍មានភាពច្នៃប្រឌិតថ្មីនិងកាន់តែសម្បូរបែប ធ្វើការសម្របសម្រួលសកម្មភាពឱ្យស៊ីសង្វាក់គ្នាជាមួយបណ្តាភាគីនានាដើម្បីបង្កើតជាកម្លាំងដ៏ផុលផុសសម្រាប់ជំរុញការអភិវឌ្ឍប្រកបដោយចីរភាព ។

    លោក Wang Yi បានសង្កត់ធ្ងន់ថា ប្រទេសចិននឹងផ្តោតឱ្យបានដិតដល់ចំពោះគោលដៅអភិវឌ្ឍន៍ជានិរន្តរភាពឆ្នាំ ២០៣០ នៃអង្គការសហប្រជាជាតិ ផ្តោតសំខាន់ទៅលើតម្រូវការជាក់ស្តែងរបស់ប្រជាជននៃប្រទេសនានា ធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការនៃ"សកលខាងត្បូង" ក៏ដូចជាបង្កើនការតភ្ជាប់យុទ្ធសាស្ត្រអភិវឌ្ឍន៍រវាងបណ្តាភាគីនានាដើម្បីជំរុញការកសាងសហគមន៍រួមអភិវឌ្ឍន៍សកល ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស