ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនរៀបចំពិធីចេញដំណើររបស់ក្រុមយកបទសម្ភាសន៍នឹងផ្សាយដំណឹងអំពីការប្រកួតកីឡាអូឡាំពិកទីក្រុងប៉ារីស
2024-07-13 14:41:18cri
Share with:

      ថ្ងៃទី១២ខែកក្កដា អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានរៀបចំពិធីចេញដំណើររបស់ក្រុមយកបទសម្ភាសន៍នឹងផ្សាយដំណឹងអំពីការប្រកួតកីឡាអូឡាំពិកទីក្រុងប៉ារីស។លោកShen Haixiongអនុរដ្ឋមន្ត្រីនៃក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានថ្លែងសុន្ទរកថាលើកទឹកចិត្តព្រមទាំងប្រគល់ទង់ជូនក្រុមយកបទសម្ភាសន៍នឹងផ្សាយដំណឹងអំពីការចាក់ផ្សាយ ក្រុមគាំទ្រខាងបច្ចេកទេសនិងក្រុមអភិវឌ្ឍទីផ្សារដោយឡែកពីគ្នា។

      លោកShen Haixiongបានថ្លែងថា  អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានដើរយ៉ាងពេញលេញនូវតួនាទីជាកម្លាំងសំខាន់នៃប្រព័ន្ធផ្សព្វផ្សាយដ៏សំខាន់បែបថ្មីឈានមុខលើឆាកអន្តរជាតិ  ធ្វើការងារគ្រប់ផ្នែកឱ្យបានល្អ  ផ្សាព្វផ្សាយយ៉ាងពេញទំហឹងនូវស្មារតីកីឡាចិននិងស្មារតីកីឡាអូឡាំពិក  ដើម្បីបំពេញបន្ថែមកម្លាំងស្មារតីក្នុងការស្តារឡើងវិញដ៏មហាអស្ចារ្យនៃប្រជាជាតិចិន។

      ការប្រកួតកីឡាអូឡាំពិករដូវក្តៅលើកទី៣៣ នឹងប្រារព្ធធ្វើនៅទីក្រុងប៉ារីសប្រទេសបារាំងចាប់ពីថ្ងៃទី២៦ខែកក្កដាដល់ថ្ងៃទី១១ខែសីហាខាងមុខ។ អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិននឹងចាត់បញ្ចូនក្រុមផលិតកម្មិវធី   ផ្សាយបន្តផ្ទាល់និងផ្តល់សេវាបច្ចេកទេសជាដើមដែលមានមនុស្សជាង២ពាន់នាក់  ដើម្បីផលិតសញ្ញាសាធារណៈអន្តរជាតិសម្រាប់ការប្រកួតនៃវិញ្ញាសាចំនួន៤ គឺកីឡាវាយពីងប៉ុង  វាយសី ការឡើងភ្នំនិងកាយសម្ព័ន្ធ ហើយនឹងសម្រេចបាននូវការផលិត និងការផ្សាយបន្តផ្ទាល់ដ៏មានគុណភាព4Kជាលើកដំបូងនៅបរទេស  និងការផលិតសញ្ញាសាធារណៈអន្តរជាតិ8K ក្នុងពិធីបិទការប្រកួតកីឡាអូឡាំពិករដូវក្តៅនិងការប្រកួតអត្តពលកម្មជាលើកដំបូង  ហើយទ្រង់ទ្រាយនៃការផ្សាយបន្តផ្ទាល់នឹងបំបែកកំណត់ត្រាធំបំផុតក្នុងប្រវត្តិសាស្ត្រ៕

អ្នកបកប្រែ:冯辉
ប្លុកពិសេស