ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ឈ្វេងយល់ពីយុទ្ធសាស្ត្រធ្វើកំណែទម្រង់របស់ប្រទេសចិនក្នុងយុគសម័យថ្មី-- រកឃើញមធ្យោបាយហើយការអនុវត្តនឹងឆាប់ទទួលបានសមទ្ធិផល
2024-07-13 09:50:11cri
Share with:

       នាថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ នៅក្រុងJinan ខេត្ត Shandong  កិច្ចប្រជុំសំណេះសំណាលជាមួយតំណាងសហគ្រាសនិងអ្នកជំនាញស្តីពីការធ្វើកំណែទម្រង់បានធ្វើឡើង។ ចំពេលជិតនឹងបើកធ្វើសន្និសីទពេញអង្គលើកទី៣នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី ២០ ហើយប្រទេសចិននឹងខិតខំជំរុញការធ្វើកំណែទម្រង់ឱ្យកាន់តែស៊ីជម្រៅដោយគ្រប់ជ្រុងជ្រោយ  លោក Xi Jinping បានធ្វើជាអធិបតីនៃកិច្ចប្រជុំនេះហើយបានលើកឡើងថា  ការកំណែទម្រង់និងបើកទូលាយជាបុព្វហេតុមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ ពេលធ្វើកំណែទម្រង់ត្រូវហ៊ានផុលផុស ហ៊ានច្នៃប្រឌិតថ្មី  រកឃើញមធ្យោបាយហើយការអនុវត្តនឹងឆាប់ទទួលបានសមទ្ធិផល។

     ប្រសាសន៍ដែលថា  «រកឃើញមធ្យោបាយហើយការអនុវត្តនឹងឆាប់ទទួលបានសមទ្ធិផល» លើកឡើងដោយលោក Mengzi ឥស្សរជនតំណាងនៃលទ្ធិខុងជឺកាលពី ២២០០ ឆ្នាំមុន។ បើពន្យល់បន្ថែមគឺថា ទស្សនៈគំនិតកំណត់ទិសដៅ មធ្យោបាយសម្រេចនូវប្រសិទ្ធភាព។


      ចាប់ពីឆ្នាំ១៩៧៨  សន្និសីទពេញអង្គលើកទី ៣ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី ១១ បានបើកទំព័រប្រវត្តិសាស្ត្រនៃការធ្វើកំណែទម្រង់និងបើកទូលាយរបស់ប្រទេសចិនរៀងមក  តាមគំនិតរបស់លោក តេង ស៊ាវ ភីង ប្រទេសចិនបានអនុវត្តគោលនយោបាយដែលថា “អនុញ្ញាតិឱ្យមនុស្សមួយចំនួននិងតំបន់មួយចំនួនមានជីវភាពធូរធារមុនគេ អ្នកដែលមានជីវភាពធូរធារមុនគេត្រូវដឹកនាំឱ្យអ្នកក្រោយៗធូរធារដូចគ្នា រហូតដល់សម្រេចបាននូវវិបុលភាពរួម  ”   ដែលបានជំរុញឱ្យសេដ្ឋកិច្ចចិនរីកចម្រើនជាទូទៅប្រកបដោយប្រសិទ្ធភាព។

      ឥឡូវនេះ ប្រជាជនចិនដែលស្ថិតនៅយុគសម័យថ្មីកំពុងខិតខំកសាងទំនើបកម្មដែលអ្នកទាំងអស់គ្នាទទួលបានវិបុលភាពរួម ដែលជាគោលដៅនៃការធ្វើកំណែទម្រង់ឱ្យកាន់តែស៊ីជម្រៅដោយគ្រប់ជ្រុងជ្រោយរបស់ចិនដែលដឹកនាំដោយលោក Xi Jinping ។


       ដើម្បីសម្រេចគោលដៅនេះ លោក Xi Jinping បានរៀបចំចាត់ចែង “អុកមួយក្ដារ” ។ ក្នុងទស្សនៈគំនិតធ្វើកំណែទម្រង់របស់លោក ភាពទូទៅ និងកិច្ចសហការជារបៀបគន្លឹះមួយ  ដែលបានដើរតួនាទីលេចធ្លោក្នុងពេលចិនដោះស្រាយបញ្ហាតុល្យភាពរវាងតំបន់ខុសគ្នា ។ ប្រទេសចិនទឹកដីធំ ចំនួនប្រជាជនច្រើន ធនធានធម្មជាតិក្នុងតំបន់នានាខុសៗគ្នាយ៉ាងឆ្ងាយ ដែលកម្រឃើញនៅលើពិភពលោក។ លោក Xi Jinping សម្គាល់ឃើញថា «  អតុល្យភាពជាបញ្ហាទូទៅមួយ ត្រូវអភិវឌ្ឍផងជំរុញឱ្យឈានទៅរកតុល្យភាពដោយសមល្មមផង។ នេះជាវិធីឈ្វេងយល់នៃការសម្របសម្រួលអភិវឌ្ឍតំបន់ »។

យោងតាមនេះ លោក Xi Jinping បានគូរប្លង់ចាត់ចែងរៀបចំនិងជំរុញដោយផ្ទាល់នូវយុទ្ធសាស្ត្រអភិវឌ្ឍន៍តំបន់សំខាន់ៗរបស់ប្រទេសចិន ដូចជា ការសម្របសម្រួលអភិវឌ្ឍក្រុងប៉េកាំង-ក្រុងធានជីន-ខេត្តហឺបៃ ការអភិវឌ្ឍខ្សែក្រវាត់សេដ្ឋកិច្ចទន្លេយ៉ង់សេ ការកសាងមហាតំបន់ឈូងសមុទ្រក្វាងតុង-ហុងកុង-ម៉ាកាវ ការអភិវឌ្ឍរួមបញ្ចូលគ្នានៃតំបន់ដីសណ្តទន្លេយ៉ង់សេ,   ការអភិរក្សអេកូឡូស៊ីនិងអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់តាមដងទន្លេលឿងជាដើម។ ព្រមពេលជាមួយនេះ លោកក៏បានអនុវត្តយុទ្ធសាស្ត្រសម្របសម្រួលអភិវឌ្ឍន៍ក្នុងតំបន់   ដើម្បីជំរុញតំបន់ខាងលិចចិនរីកចម្រើនយ៉ាងទូលំទូលាយ  ឱ្យតំបន់ឦសានចិនស្តារឡើងវិញដោយគ្រប់ជ្រុងជ្រោយ   ឱ្យតំបន់កណ្តាលចិនអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់  ឱ្យតំបន់ភាគខាងកើតចិនធ្វើទំនើបកម្មកាន់តែលឿន។ លោក Xi Jinping ធ្លាប់ពន្យល់ថា   ការចាត់ចែងរៀបចំទាំងនេះឈរលើទស្សនៈគំនិតដែលថា ដើរឆ្លងទន្លេផងស្ទាបស្ទង់ថ្មផង រួមបញ្ចូលនឹងការចាត់ចែងពីថ្នាក់កំពូល  ដែលឱ្យបញ្ហានិងគោលដៅកំណត់ទិសដៅ  ដែលកន្លែងខ្លះសាកល្បងសិន ទើបជំរុញជាទូទៅ។


     ផ្តោតលើ “អុកមួយក្ដារ”  យកចិត្តទុកដាក់លើការប្រមូលផ្តុំជាប្រព័ន្ធ ពេលគិតគូរនិងអនុវត្តផែនការប្រកាន់ខ្ជាប់គំនិតសភាពការណ៍ទូទៅនិងប្រព័ន្ធមួយ--  នេះជាមធ្យោបាយមួយទៀតនៃទស្សនៈគំនិតធ្វើកំណែទម្រង់របស់លោក Xi Jinping ។

       ពេលប្រឈមមុខនឹងការគ្រប់គ្រង់អភិរក្សបរិស្ថានអេកូឡូស៊ីដែលពាក់ព័ន្ធនឹងការអភិវឌ្ឍជានិរន្តរភាពនៃប្រជាជាតិ  លោក Xi Jinping សម្គាល់ឃើញថា  ចាំបាច់ត្រូវធ្វើការងារតាមគំនិតប្រព័ន្ធមួយ សម្រាប់ការធ្វើកំណែទម្រង់ក៏ត្រូវគិតគូរអឹចឹងផងដែរ។ ចិនបានអនុវត្ត «ផែនការមេនៃការធ្វើកំណែទម្រង់យន្តការអរិយធម៌អេកូឡូស៊ី» បង្កើតក្រសួងធនធានធម្មជាតិនិងក្រសួងបរិស្ថានអេកូឡូស៊ីដែលសិទ្ធិនិងទំនួលខុសត្រូវច្បាស់លាស់ បង្កើតនិងអនុវត្តរបបអ្នកទទួលខុសត្រូវទន្លេបឹងបួរ។ល។  ការពន្លឿនចាត់ចែងរៀបចំចំពោះការធ្វើកំណែទម្រង់នៃប្រព័ន្ធអរិយធម៌អេកូឡូស៊ីរបស់ប្រទេសចិនបានក្តាប់ជាប់ឱ្យបានត្រឹមត្រូវនូវទំនាក់ទំនងរវាងកំណែទម្រង់និងអភិវឌ្ឍ។ ទាំងនេះសុទ្ធតែជាលទ្ធផលអនុវត្តជាក់ស្តែងក្រោមការណែនាំនៃទស្សនៈគំនិតអរិយធម៌អេកូឡូស៊ីរបស់លោក Xi Jinping ។


       បទវិភាគខ្លះវាយតម្លៃថា   លោក Xi Jinping ដឹកនាំប្រទេសចិនក្នុងយុគសម័យថ្មីធ្វើកំណែទម្រង់ឱ្យស៊ីជម្រៅដោយគ្រប់ជ្រុងជ្រោយ អ្វីដែលថ្មីគឺ«គ្រប់ជ្រុងជ្រោយ» អ្វីដែលពិបាកគឺ«ឱ្យកាន់តែស៊ីជម្រៅ»។

     គ្រប់ជ្រុងជ្រោយ  មានន័យថា  ធ្វើដោយឡែកពីគ្នាកែសម្រួលតាមចំណែកធ្វើមិនកើត។  លោក Xi Jinping បានលើកឡើងថា «  កំណែទម្រង់និងកែច្នៃចាំបាច់ត្រូវធ្វើដោយគ្រប់ជ្រុងជ្រោយនិងជាប្រព័ន្ធ  ការកែសម្រួលក្នុងគ្រប់វិស័យត្រូវសហការគ្នាប្រមូលផ្តុំគ្នា។»

      ឱ្យកាន់តែស៊ីជម្រៅ  មានន័យថា  ដោះស្រាយតែសំបកខាងក្រៅដូចកន្ទុំរុយប៉ះទឹកនោះធ្វើមិនកើតទេ ។លោក Xi Jinping បានលើកឡើងថា «ចាំបាច់ត្រូវហ៊ានខាំឆ្អឹងរឹង ហ៊ានចូលច្រាំងទន្លេដ៏គ្រោះថ្នាក់» ៕


អ្នកបកប្រែ:邓倩
ប្លុកពិសេស