ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

សេចក្តីសម្រេចចិត្តស្តីពីការចាត់វិធានការតបតចំពោះក្រុមហ៊ុនឧស្សាហកម្មយោធាអាមេរិកនិងបុគ្គលិកគ្រប់គ្រងជាន់ខ្ពស់
2024-07-13 11:57:04cri
Share with:

      ពេលកន្លងទៅថ្មីៗនេះ អាមេរិកបានប្រកាសម្តងទៀតថា នឹងលក់អាវុធទៅកាន់តំបន់តៃវ៉ាន់របស់ប្រទេសចិន ដែលបានបំពានយ៉ាងធ្ងន់ធ្ងរនូវគោលការណ៍ចិនតែមួយនិងសេចក្តីប្រកាសរួមទាំងបីរវាងចិននិងអាមេរិក បានជ្រៀតជ្រែកយ៉ាងធ្ងន់ធ្ងរនូវកិច្ចការផ្ទៃក្នុងរបស់ចិន ក៏ដូចជាបំផ្លាញយ៉ាងធ្ងន់ធ្ងរដល់អធិបតេយ្យភាពនិងបូរាណភាពទឹកដីរបស់ចិន។ យោងតាមការកំណត់នៃមាត្រាទី៣ ទី៤ ទី៥ ទី៦ ទី៩និងទី១៥នៃ«ច្បាប់ប្រឆាំងការដាក់ទណ្ឌកម្មពីបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន» ភាគីចិនសម្រេចចិត្តចាត់វិធានការតបតចំពោះក្រុមហ៊ុនឧស្សាហកម្មយោធាអាមេរិកព្រមនិងបុគ្គលិកគ្រប់គ្រងជាន់ខ្ពស់ដូចខាងក្រោម៖

      ទី១ នឹងបង្កកចលនវត្ថុ អចលនទ្រព្យនិងទ្រព្យសម្បត្តិគ្រប់ប្រភេទផ្សេងទៀតនៅដែនចិនរបស់ក្រុមហ៊ុនចំនួន៦ដែលមានចែងក្នុងបញ្ជីឈ្មោះ  ដូចជាក្រុមហ៊ុនAnduril ក្រុមហ៊ុនប្រព័ន្ធយុទ្ធសាស្ត្រសមុទ្រ ក្រុមហ៊ុនPacific Rim Defense ក្រុមហ៊ុនអវកាសAEVEX ក្រុមហ៊ុនអវកាសLKD និងក្រុមហ៊ុនវិទ្យាសាស្រ្តនិងបច្ចេកវិទ្យាកំពូល ។

      ទី២ នឹងបង្កកចលនទ្រព្យ អចលនទ្រព្យនិងទ្រព្យសម្បត្តិគ្រប់ប្រភេទផ្សេងទៀតនៅដែនចិនរបស់បុគ្គលិកគ្រប់គ្រងជាន់ខ្ពស់៥នាក់ដែលមានចែងក្នុង«បញ្ជីឈ្មោះ» ដូចជាលោកWahid Nawabiក្រុមប្រឹក្សាភិបាល អគ្គនាយកនិងជាប្រធានប្រតិបត្តិនៃក្រុមហ៊ុនWahid Nawabi លោកKevin McDonnellអគ្គនាយករងនិងជាCFOនៃក្រុមហ៊ុនWahid Nawabi លោកBrian Schimpfប្រធានប្រតិបត្តិនៃក្រុមហ៊ុនAnduril លោកMatthew Grimmប្រធាននាយកប្រតិបត្តិនៃក្រុមហ៊ុនAnduril និងលោក Gregory Kausner អគ្គនាយករងទទួលបន្ទុកកិច្ចការពារសកលនៃក្រុមហ៊ុនAnduril ។ហាមមិនឱ្យអង្គភាពឬបុគ្គលណាក្នុងដែនចិនធ្វើការជួញដូរ កិច្ចសហប្រតិបត្តិការនិងសកម្មភាពពាក់ព័ន្ធផ្សេងទៀតជាមួយពួកគេ មិនផ្ដល់ទិដ្ឋការដល់ពួកគេនិងមិនអនុញ្ញាតឱ្យចូលដែនចិន(បូករួមទាំងហុងកុងនិងម៉ាកាវ)។

      សេចក្តីសម្រេចចិត្តនេះចាប់ផ្តើមអនុវត្តពីថ្ងៃទី១២ខែកក្កដាឆ្នាំ២០២៤តទៅ៕

 

អ្នកបកប្រែ:郑磊
ប្លុកពិសេស