នាយករដ្ឋមន្ត្រីអ៊ីស្រាអែលថ្លែងថា ប្រតិបត្តិការយោធារបស់ភាគីអ៊ីស្រាអែលចំពោះក្រុមហាម៉ាសនឹងបន្តរហូតដល់សម្រេចបាននូវគោលដៅទាំងអស់
2024-07-12 14:39:53cri
Share with:
ថ្ងៃទី១១ខែកក្កដាតាមម៉ោងក្នុងតំបន់ លោកNetanyahuនាយករដ្ឋមន្ត្រីអ៊ីស្រាអែលបានថ្លែងសុន្ទរកថាក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតនៃសកលវិទ្យាល័យនាយទាហានការពារជាតិអ៊ីស្រាអែល។ នៅពេលនិយាយអំពីកិច្ចព្រមព្រៀងឈប់បាញ់គ្នានិងដោះដូរមនុស្សនៅតំបន់ហ្កាហ្សា លោកបានគូសបញ្ជាក់ថា អ៊ីស្រាអែលនឹងបន្តធ្វើប្រតិបត្តិការយោធាចំពោះក្រុមហាម៉ាស"រហូតដល់សម្រចបាននូវគោលដៅទាំងអស់របស់យើង"និង"រហូតដល់ទទួលបានជ័យជម្នះ"៕