ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ទោះបីជាខ្លាឃ្មុំផានដាចិនក៏ដោយ ចិត្តអំណត់របស់វាក៏មានកម្រិតដែរ
2024-07-12 09:44:52cri
Share with:

លោក Herman Tiu-Laurel ជាប្រធានវិទ្យាស្ថានសិក្សាស្រាវជ្រាវយុទ្ធសាស្ត្រ សតវត្សរ៍អាស៊ីរបស់ហ្វីលីពីន ពេលផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន លោកបានរំពឹងថា ហ្វីលីពីនកុំបំពានហួសហេតុនឹងខ្សែបន្ទាត់ក្រហមរបស់ចិន ព្រោះគួរតែដឹងថា ទោះបីជាខ្លាឃ្មុំផានដាចិនក៏ដោយ ក៏ចិត្តអំណត់របស់វាក៏មានកម្រិតដែរ ។ លោកយល់ឃើញថា នៅពីក្រោយបម្រែបម្រួលអាកប្បកិរិយារបស់ហ្វីលីពីនគឺជាការដាក់សម្ពាធរបស់សហរដ្ឋអាមេរិក ។

លោក Herman Tiu-Laurel បានថ្លែងថា អ្នកបញ្ជានៅពីក្រោយនៃបម្រែបម្រួលបែបនេះគឺជនជាតិអាមេរិក ពួកគេហៅនេះថា ផែនការដ៏អស្ចារ្យ ហើយតាមភាសាជប៉ុនហៅថា ទង្វើឆ្លាតវៃ ដែលក្នុងគោលបំណងបំផ្លាញកិត្តិនាមអន្តរជាតិរបស់ចិន ។ សហរដ្ឋអាមេរិកប៉ុនប៉ងបង្កើតឋានៈអនុត្តរភាពរបស់ខ្លួនជាថ្មីឡើងវិញនៅអាស៊ី ពោលគឺមានផែនការបង្កើតមូលដ្ឋានប្រយុទ្ធចម្រុះនៃកងទ័ពអាមេរិកលើនាវាចម្បាំងដែលទុកចោលនៅថ្មប៉ប្រះទឹក Ren’ai ពីព្រោះថ្មប៉ប្រះទឹក Ren’ai ជាកន្លែងដ៏សំខាន់ខាងយុទ្ធសាស្ត្រលើសមុទ្រចិនខាងត្បូង ។ ពួកគេខិតខំប្រឹងប្រែងដើម្បីកសាងមូលដ្ឋាននៅ ខ្សែសង្វាក់កោះទីមួយ ។

លោក Herman Tiu-Laurel បានជឿជាក់ថា ប្រធានាធិបតីហ្វីលីពីនលោក Ferdinand Romualdez Marcos នឹងបង្កើនការគ្រប់គ្រងរបស់សហរដ្ឋអាមេរិកចំពោះហ្វីលីពីនថែមមួយកម្រិតទៀត ។ លោកបានថ្លែងថា មនុស្សភាគច្រើនបានជឿជាក់ថា លោក Marcos បានជ្រើសរើសការស្តាប់ឱវាទសហរដ្ឋអាមេរិក មួយផ្នែក គឺដើម្បីប្តូរយកការស្តារកិតិ្តយសនៃគ្រួសារ Marcos ឡើងវិញ មួយផ្នែកទៀតលោកបានរងការគំរាមកំហែងពីភ្នាក់ងារអាមេរិកក្នុងស្រុកហ្វីលីពីន ប្រសិនបើមិនស្តាប់បង្គាប់នឹងទទួលលទ្ធផលដែលត្រូវដកហូតមុខតំណែងដូចឳពុកខ្លួនអ៊ីចឹងដែរ។ យើងរំពឹងថា រដ្ឋាភិបាលហ្វីលីពីនកុំបំពានហួសហេតុនឹងខ្សែបន្ទាត់ក្រហមរបស់ចិន ព្រោះគួរតែដឹងថា ទោះបីជាខ្លាឃ្មុំផានដាចិនក៏ដោយ ក៏ចិត្តអំណត់របស់វាក៏មានកម្រិតដែរ ។

 

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស